ភ្នំពេញ ៖ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួន ជនសង្ស័យចំនួន ៤ នាក់ ក្នុងនោះ រួមមាន ជនជាតិថៃ ចំនួន ៣នាក់ និង ជនជាតិខ្មែរម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ជាង ៦៣ គីឡូក្រាមប្រព្រឹត្ត ២គោលដៅនៅ រាជធានីភ្នំពេញ ។

គោលដៅទី១: ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុច ស្ថានីយ៍ប្រេង ឥន្ទន: តេឡា ផ្លូវបេតុង ស្ថិតក្នុង ភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គោលដៅទី២: ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុច បូរី ពិភពថ្មី ផ្លូវ១៥B សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បានអោយដឹងថា ជនសង្ស័យទាំង៤ នាក់ខាងលើនេះ មាន ឈ្មោះ ៖ទី១-ឈ្មោះ (MONG SOKHORM) មង្គល សុខហម ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ, ទី ២-ឈ្មោះ វ៉ាន់ឆៃ លឿងផូត( VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ, ទី៣- ឈ្មោះ ដាវ ឌីឌឹន(DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ថៃ, និង ទី ៤- ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម។ -ហេរ៉ូអ៊ិន(HEROIN)ទម្ងន់សុទ្ធ ២១គីឡូ និង១២០ក្រាម។ -អាវុធAK ១ដើមនិងអាវុធខ្លី២ដើម និងរថយន្ត ៣គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



