កំពង់ធំ ៖ បុរសម្នាក់ បានទៅរៀនជួសជុលម៉ូតូជាមួយមេជាង ហើយសុំស្រឡាញ់កូនស្រីមេជាងម៉ូតូ តែនាងមិនព្រមស្រឡាញ់ ក៏ទាញអាវុធកែច្នៃបាញ់ស.ម្លាប់នាងចោល រួចស.ម្លាប់ខ្លួនឯងតាមក្រោយ នៅម៉ោង១២និង៣០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ គង់ គឹមហ័ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុ ត្រូវបានជនសង្ស័យ បា.ញ់ត្រូវកញ្ចឹង ក ធ្លាយមកក្បាល បណ្តាលឲ្យ ស្លាប់នៅកន្លែងកើតហេតុ (ម្ចាស់ផ្ទះ) ចំណែកជនដៃដល់ជាឃាត.ករឈ្មោះ សុខ សូយ៉ន ហៅឌី អាយុ៣០ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូស្រុកជ័យសែន ខេត្តព្រះវិហារ។ បន្ទាប់ពីបាន បា.ញ់ជនរងគ្រោះស្លា.ប់ បានបា.ញ់ ស.ម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឲ្យស្លា.ប់ នៅកន្លែងកើតហេតុជាមួយគ្នា ។

នគរបាលមូលដ្ឋាន បញ្ជាក់ពីមូលហេតុថា ជនសង្ស័យ បានមកដេករស់នៅ រៀនជួសជុលម៉ូតូ នៅផ្ទះជនរងគ្រោះ( ឪពុកមេជាង) រយៈពេល ១ឆ្នាំ ប៉ុន្តែរយៈពេល ៣ ខែចុងក្រោយនេះ ជនបង្កបានលួចស្រឡាញ់ជនរងគ្រោះ ដែលត្រូវជាកូនស្រីរបស់មេជាង ប៉ុន្តែភាគីខាងស្រីមិនស្រឡាញ់ លុះ ថ្ងៃទី២ ខែមីនា ឆ្នាំ ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួន នៅឯខេត្តព្រះវិហារ ដេក ១ យប់ ហើយក៏បានត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុ ទើប ជនបង្កយកកាំភ្លើងកែច្នៃបា.ញ់ស.ម្លាប់ជនរងគ្រោះ រួចស.ម្លាប់ខ្លួនឯងតែម្ដង ។
សមត្ថកិច្ច បានសន្និដ្ឋានជាបឋមថា ជនបង្កស្រឡាញ់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនព្រមស្រឡាញ់ ទើបបណ្ដាលឱ្យកើតករណីឃាត.កម្មនេះ តែម្តង ។ វត្ថុតាងពាក់ព័ន្ធ នឹងករណីឃាត.កម្មនេះ មានអាវុធខ្លីកែច្នៃចំនួនពីរដើម នៅកន្លែងកើតហេតុ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






