Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការមិនបានពានរបស់ ឈាន ជាលឿយ ធ្វើឲ្យភ្ញោចអារម្មណ៍ស៊ុក សុភា រហូតបោះពាក្យទៅវិញ

ភ្នំពេញ ៖ ការប្រកួតកម្មវិធីប្រឡងចម្រៀង បានបិទបញ្ចប់ហើយ ដោយរកឃើញម្ចាស់ពាន មួយរូបដែលជាតួឯក រដូលកាលទី១ គឺលោក សួរ វិចិត្រមកពីខេត្តពោធិ៍សាត់។ ការដណ្តើមបានពាននេះ បានក្លាយជាប្រធានបទថ្មីដេញដោលគ្នា ខ្លះពេញចិត្តខ្លះទៀតមិនពេញចិត្ត។ ចំណែកឯអតីត តារាសម្តែងស៊ុក សុភា ក៏តាមដានការប្រឡងចម្រៀងនេះ មិនណយដែរ រហូតបោះពាក្យពេចន៍មួយចំនួន ក្នុងការយល់ឃើញពីឱកាស ខកខានមិនបានពានរបស់ ឈាន ជាលឿយ។

ទោះបីជាកម្មវិធីប្រឡងចម្រៀង Beat The Best បានបញ្ចប់ និងរកឃើញម្ចាស់ពានហើយក៏ដោយ តែមានការមិនពេញចិត្តដែលចេញពីសម្ដីរបស់អតីតតារាសម្ដែងល្បីបានលើកឡើងថាជារឿង «អយុត្តិធម៌» ហើយធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នោះគឺលោក ស៊ុក សុភា ដែលអ្នកគាំទ្រគ្រប់គ្នាស្គាល់ថា ជាតួនេនទុំ នៅក្នុងរឿង «ទុំទាវ» របស់ផលិតកម្ម SSB ។

លោក ស៊ុក សុភា បានបោះសម្ដីថា វាពិតជារឿងអយុត្តិធម៌ណាស់សម្រាប់បេក្ខជន ឈាន ជាលឿយ ដែលជាបេក្ខជនមកពីខេត្តតាកែវ ដោយលោកបានសម្លឹងឃើញថា សមត្ថភាពរបស់បេក្ខជនរូបនេះគឺសមដែរ ហើយមានទឹកដមសំឡេងពីរោះខ្លាំងជាងគេ។
លោកសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា «សម្រាប់ខ្ញុំជាអ្នកមើលហើយ ស្ដាប់រាល់ក្មួយច្រៀងរាល់សប្ដាហ៍ គឺជារឿងអយុត្តិធម៌សម្រាប់ក្មួយប្រុស ឈាន ជាលឿយ មែនទែន ក្មួយមានទឹកដមសំឡេងខ្លាំងជាងគេ សំឡេងស្តាយមិនដដែលៗទេ បន្ថែមទាំង រូបសម្បត្តិ ស្រស់ស្អាត កម្ពស់ខ្ពស់ សម្លេងដូរបទបែនគ្រប់ទម្រង់ ពិសេសនៅក្មេងអាយុ១៨ឆ្នាំ ធ្វើបានប៉ុន្នឹងគឺជារឿងដែលគួរតែអោយក្មួយជាប់ ទើបត្រឹមត្រូវ »។ លោកបញ្ជាក់ថា «អ្នកឲ្យពិន្ទុ អើយ ពិន្ទុរមិនដឹងអ្នករៀបកម្មវិធីឲ្យ ឬអ្នកបោះឆ្នោតអោយពិតទេលោកអើយ ពីព្រោះមិនបានឃើញផង»។

យ៉ាងណាមិញ គេជឿថា មហាជនអ្នកគាំទ្រនៅតែជឿជាក់លើការសម្រេចចិត្តរបស់គណៈកម្មការយ៉ាងយុត្តិធម៌ និងស្មោះត្រង់ ហើយការបោះឆ្នោតគាំទ្រពីសំឡេងមហាជនក៏មានភាពសុក្រឹត ពោលគឺ សំឡេងនៃការចូលចិត្តរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទាំងអស់នោះទេ។

អ្នកគាំទ្រ ជាច្រើន ដែល ស្រឡាញ់ជាលឿយ នៅតែគិតថា ជាលឿយ និងល្បីជាងម្ចាស់ពាន ប្រសិនបើប្រមូដឲ្យដិតដល់ ដូចករណី រ៉េត ស៊ូហ្សាណា ព្រោះទាំងក្មេង សង្ហា និងសំឡេង មានទាំងកញ្ចប់ នៅឡើយតែបណ្តុះ មួយទៀតគឺអូខេ។ អ្វីដែលជាលឿយ ឡូយដោយសារ មិនដែលប្រឡងចម្រៀងនោះទេ តែមកប្រឡងម្តង វ៉ាដាច់គេឯង រហូតជាប់ដល់វគ្គចុងក្រោយមិនងាយអ្នកណាធ្វើបានឡើយ។ វគ្គចុងក្រោយ មានបេក្ខភាព៤ រូបគឺ សួរ វិចិត្រ អ៊ឹម ថៃ ពេជ្រ ម៉េងលី និងឈាន ជាលឿយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×