ព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យជនជាតិចិន ៣ នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន ប្រព្រឹត្ត ស្ថិតនៅក្រុម០៥ ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចក្រុងព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើមានឈ្មោះ ៖ ទី១-ឈ្មោះ JIN CHAO BIN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ ។ ទី២-ឈ្មោះ LIANG TING ភេទប្រុស ជនជាតិចិន ។ ទី៣-ឈ្មោះ WANG JIAN WEI ភេទប្រុស ជនជាតិចិន ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ច ដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ ។ -កញ្ឆាក្រៀមចំនួន០១កញ្ចប់ -ថ្នាំគ្រាប់អក្សWY ចំនួន៦៩គ្រាប់ -ថ្នាំដបពណ៌ទឹកមាសចំនួន២៨ដប -ថ្នាំគ្រាប់ពណ៌ប្រផះចំនួន០២គ្រាប់ -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង -កាំភ្លើងខ្លីម៉ាក SIG SAUER មួយដើម -បំពង់ជក់ចំនួន០២ ដប -ថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន -ទូរស័ព្ទចំនួន០៧ គ្រឿង -រថយន្ត ចំនួន០១គ្រឿង ។

ជនសង្ស័យជនជាតិចិន៣នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែ មីនា ឆ្នាំ ២០២២ ស្ថិតនៅក្រុម០៥ ភូមិ០១ សង្កាត់០៣ ក្រុង-ខេត្តព្រះសីហនុ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


