នៅល្ងាចថ្ងៃទី៧ ខែមីនា ស្ថានីយទូរទស្សន៍ Amarin TV បានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកបើកតាក់ស៊ីម្នាក់ ដែលត្រូវបានគេនិយាយថា បានដឹកដៃ Kratik និង Robert នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកុម្ភៈ ប៉ុន្មានម៉ោងបន្ទាប់ពីតារាសម្តែង Tangmo Nida បានជួបហេតុការណ៍ដ៏អាក្រក់នេះ។
អ្នកបើកតាក់ស៊ីនេះមានឈ្មោះ Nirut អាយុ ៤៤ ឆ្នាំ បានចែករំលែកជាមួយទូរទស្សន៍ Amarin TV ដោយនិយាយថា នៅវេលាម៉ោង 00 និង 30 នាទី ថ្ងៃទី២៥ ខែកុម្ភៈ ប្រព័ន្ធតាក់ស៊ីបច្ចេកវិទ្យា បានជូនដំណឹងថា អតិថិជនឈ្មោះ Kratik បានកក់ (Booking) ឡានពីផ្លូវ Phibun Songkhram 1 ដល់ Pir NBC Boat Club ដូច្នេះ គាត់ក៏បានបើកឡានទៅទីនោះ។
នៅម៉ោងប្រហែល 0:46 នាទី រថយន្តបានមកដល់។ ហើយនៅពេលនោះ មនុស្សប្រុសស្រី២នាក់ បានឡើងឡានយ៉ាងប្រញាប់ប្រញាល់តែម្តង។ លោក Nirut បាននិយាយថា ជាធម្មតា ប្រសិនបើអតិថិជនពិតជាប្រញាប់ ពួកគេនឹងទូរស័ព្ទទៅអ្នកបើកបរដើម្បីជំរុញមកឲ្យលឿនហើយ។ ប៉ុន្តែ ទាំងនាង Kratik និង Robert មិនបានទូរស័ព្ទហៅអ្នកបើកបរម្តងឡើយ ដោយរង់ចាំរថយន្តមកឈប់ដល់កន្លែង ទើបអ្នកទាំងពីរឡើងចូលក្នុងរថយន្ត។
បន្ទាប់ពីបើកឡានចាកចេញបានមួយសន្ទុះ គាត់ក៏បានឮសំឡេងបុរសនោះ Robert ផ្ញើសារ និងនិយាយទូរស័ព្ទ។ ចំណែកស្ត្រីឈ្មោះ Kratik បានស្តីបន្ទោសភ្លាមៗថា៖ «ហេតុអីត្រូវហៅប្រញាប់បែបនេះ? ហេតុអ្វីបានជាអ្នកមិនទៅទីនោះជាមុនហើយបន្ទាប់មកទូរស័ព្ទ»។ អ្នកទាំងពីរនិយាយរអ៊ូរទាំដាក់គ្នាតាមផ្លូវ ប៉ុន្តែ លោក Nirut មិនអាចស្តាប់និងយល់ការសន្ទនារវាងអ្នកទាំងពីរបានឡើយ។
នៅពេលដែលឡានក្រុងឈប់នៅម៉ោងប្រហែល 1:03 ព្រឹក Robert បានចេញពីឡាន ហើយភ្លាមៗនោះបានទូរស័ព្ទទៅនរណាម្នាក់។ ចំណែកនាង Kratik បានផ្ទេរឲ្យអ្នកបើកបរចំនួន ១១៤ បាត សម្រាប់ចម្ងាយផ្លូវ ៦,៩៥ គីឡូម៉ែត្រ។ បន្ទាប់មកអ្នកបើកបរ Grab បានបើករថយន្តចេញទៅបាត់។
លោក Nirut បាននិយាយថា ទោះបីជាប្រព័ន្ធផ្សព្វផ្សាយបានចែករំលែកយ៉ាងច្រើនអំពីឧបទ្ទវហេតុរបស់លោក Tangmo ប៉ុន្តែលោកមិនបានដឹងថា អ្នកដំណើរពីរនាក់របស់លោកមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះនោះទេ។
ទូរទស្សន៍ Amarin TV បាននិយាយថា សម្លៀកបំពាក់ដែល Kratik ពាក់ពេលឡើងលើរថយន្ត គឺត្រូវគ្នានឹងរូបថតចុងក្រោយដែលអ្នកគ្រប់គ្រងរូបនេះបានថតនៅលើទូក។
នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត CH3 បាននិយាយថា នៅរសៀលថ្ងៃទី៧ ខែមីនា តំណាងអគ្គស្នងការនគរបាលជាតិថៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីជូនដំណឹងអំពីវឌ្ឍនភាពនៃការស៊ើបអង្កេតលើការស្លាប់របស់តារាសម្តែងស្រី Tangmo Nida នៅលើដងទន្លេចៅប្រាយ៉ា។
យោងតាមតំណាងនគរបាលជាតិថៃ ពួកគេបានធ្វើការឆែកឆេរផ្ទះរបស់ Job ដែលជាមុខសញ្ញាម្នាក់ក្នុងចំណោម ៥ នាក់ ដែលមានវត្តមាននៅលើទូកជាមួយនឹងតួឯកស្រីរឿង “ស្លឹកឈើហោះ” ដើម្បីស្វែងរកព័ត៌មានអំពីប្រភេទគ្រឿងស្រវឹង ដែលក្រុមនេះបានប្រើប្រាស់នៅថ្ងៃកើតហេតុ។
លទ្ធផលនៃការឆែកឆេរផ្ទះរបស់ Job នឹងត្រូវប្រកាសប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ៨ ខែមីនា។
ដំបូងឡើយ ពេលធ្វើការស៊ើបអង្កេត មុខសញ្ញាទាំង៥នាក់បានសារភាពថា ពួកខ្លួនបានផឹកស្រា និងស្រាសំប៉ាញខ្លះ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសបានរកឃើញភស្តុតាងថ្មី ដែលបង្ហាញថា មានជាតិអាល់កុលនៅលើទូកនៅពេលនោះ។
មុខសញ្ញាបានផ្ដល់សក្ខីកម្មថា ដោយខ្លាចមានហេតុការណ៍កើតឡើង ភ្នាក់ងារស៊ើបអង្កេតរកឃើញថា ពួកខ្លួនបានផឹកស្រាច្រើនពេលបើកទូក ទើបពួកគេគប់ដបខ្លះចូលក្នុងទន្លេចៅប្រាយ៉ា។
មុននេះ នៅរសៀលថ្ងៃទី៦ មីនា ក្រុមអ្នកមុជទឹកបានរកឃើញថង់ពណ៌ប្រផេះ ហើយយកវាចេញពីក្នុងទឹក។ វត្ថុនេះត្រូវបានគេរកឃើញនៅចំណុចកូអរដោណេប្រហែល ៥០ ម៉ែត្រពីផែ Phibun Songkhram 3។ នៅក្នុងថង់នោះមានថូខ្ពស់មួយដែលត្រូវបានខ្ចប់យ៉ាងល្អ។
លើសពីនេះទៀត អ្នកមុជទឹកក៏បានរកឃើញវត្ថុមួយមិនធំជាងបាតដៃនោះទេ។ តែទោះយ៉ាងណា គេនៅមិនទាន់ដឹងថាវត្ថុនេះជាអ្វីទេ។
សូមរម្លឹកថា Tangmo Pattaratida កំពុងដើរលេងនៅទន្លេចៅប្រាយ៉ា ជាមួយមិត្តភ័ក្តិ ៥នាក់ ហើយធ្លាក់ពីទូកចូលទឹកទន្លេបាត់កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ។
ក្រោយការស្រាវជ្រាវអស់រយៈពេល៣៨ម៉ោង ប៉ូលិសបានប្រទះឃើញសពតារាស្រីរូបនេះ នៅកណ្តាលទន្លេ។ លទ្ធផលធ្វើកោសល្យវិច័យបឋមបានបង្ហាញថា Tangmo ស្លាប់ដោយសារលង់ទឹកថប់ដង្ហើម និងខ្សាច់ច្រើនក្នុងសួត។
ពិធីបុណ្យសពរបស់ Tangmo ត្រូវបានគ្រោងទុកធ្វើនៅថ្ងៃទី ១១-១៣ ខែមីនា។ ហើយសពរបស់តារាស្រីរូបនេះ នឹងត្រូវបូជានៅថ្ងៃទី១៤ ខែមីនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





