Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិកូរ៉េម្នាក់ស្លា.ប់ជាច្រើនថ្ងៃ នៅក្នុងបុរីពិភពថ្មី បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ដេកស្លា.ប់មានក្លិនស្អុយភាយចេញពីក្នុងបុរីពិភពថ្មី ក្នុងផ្ទះលេខ៣៨៥ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។

សាកសពបុរសជនជាតិកូរ៉េខាងលើនេះ មានឈ្មោះHyung kil កាន់លិខិតឆ្លងដែនលេខ M36882407 អាយុ៧៧ ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែមីនាឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានទទួលព័ត៌មានពីស្ថានទូតកូរ៉េ ដែលប្រចាំនៅកម្ពុជាថា ជនជាតិកូរ៉េខាងលើនេះ បានស្លា.ប់នៅចំណុចក្នុងបុរីពិភពថ្មី ក្រោយពេលសមត្ថកិច្ចទទួលបានព័ត៌មាន ពីស្ថានទូតរួចហើយនោះ កម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញ កោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសព ក្រោយពេលសមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សាកសពបុរសជនជាតិកូរ៉េខាងលើ បានស្លាប់រយៈពេល៥ថ្ងៃមកហើយ ដោយរូបគាត់មានជំងឺប្រចាំកាយ និងរស់នៅក្នុងផ្ទះតែម្នាក់ឯង ទើបស្លា.ប់រយៈពេលជាច្រើនថ្ងៃ គ្មានអ្នកណាដឹង លុះពេលម៉ូយម៉ូតូកង់បី ដែលធ្លាប់ដឹកគាត់មកគោះទ្វារផ្ទះរបស់គាត់ ទើបប្រទះឃើញគាត់ស្លា.ប់បាត់បង់ជីវិតទៅហើយ។

សាកសព ត្រូវបានសមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅខាងស្ថានទូតកូរ៉េ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×