សៀមរាប ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តី ករណីឃា.តកម្ម ធ្វើសកម្មភាពយកកាំបិតកា.ប់ប្រពន្ធ នៅវេលាម៉ោង ០៥និង៣០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅផ្ទះក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរនៅផ្ទះ មានស្រុកំណើត នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ ធំ បច្ចុប្បន្នរស់នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប , ប្រពន្ធឈ្មោះសោរ គឹមហៀង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅជុំគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ បានធ្វើសកម្មភាពយកកាំបិតកា.ប់ប្រពន្ធ ត្រង់ក បណ្តាលឲ្យស្លា.ប់ រួចក៏បានយកភួយគ្របជនរងគ្រោះ ហើយចាក់សោរទ្វាផ្ទះ និងរបង ជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថា ខ្លួនស.ម្លាប់ប្រពន្ធ។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបាននាំជនសង្ស័យ ទៅកន្លែងកើតហេតុ ដោយឃើញថា ពិតជាមានមនុស្សស្លា.ប់ពិតមែន បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យ យកមកសួរនាំ។ ក្រោយពីសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិត ស.ម្លាប់ប្រពន្ធពិតមែន ដោយមូលហេតុជនសង្ស័យខឹងនិងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំឲ្យខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ , ពេលដែលជនសង្ស័យមានជំងឺក្រពះ ជំងឺតម្រោងនោម និងកំពុងព្យាបាល ជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








