Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មរតកនៃសង្គ្រាម ! គោជាន់គ្រាប់មីនតោន បណ្តាលឱ្យស្លា.ប់កុមារាម្នាក់ និងងាប់គោមួយក្បាល

បាត់ដំបង ៖ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ នៅក្បែរវត្តស្លាក ស្ថិតនៅឃុំឆ្នាស់មាន់ ស្រុកគាល់ក្រឡ ខេត្តបាត់ដំបង មានករណីគោជាន់គ្រាប់មីនតោន បណ្តាលឱ្យស្លា.ប់កុមារាម្នាក់ និងងាប់គោមួយក្បាល។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានចូលរួមសោកស្តាយ និងមរណទុក្ខជាមួយគ្រួសារសព។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាមរតកនៃសង្គ្រាម ដែលប្រជាពលរដ្ឋកម្ពុជា កំពុងឆ្លងកាត់ ជាមួយសំណល់គ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម ជាច្រើនទៀត ដែលស្ថិតនៅក្នុងទឹកដីសុវណ្ណភូមិ និងបន្តគំរាមកំហែងដល់សេចក្តីសុខ សុវត្ថិភាព ប្រជាជនកម្ពុជា ឥតស្រាកស្រាន្តឡើយ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ជាង ២០ ឆ្នាំមកហើយក៏ដោយចុះ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×