ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកដំណើរប្រទះឃើញច.ង.កជាប់ដើមឆ័ត្រមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសខាងលើនេះមានឈ្មោះ រ៉េន សុខ ភេទប្រុស អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែមាន ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទើបតែមកស្នាក់នៅជាមួយក្មួយប្រុសរបស់គាត់ នៅកសិដ្ឋានចិញ្ចឹមគោក្បែរកន្លែងកើតហេតុ។

យោងតាមសម្តីក្មួយប្រុសរបស់សពបុរសខាងលើនេះ បានបង្ហើបឲ្យដឹងថា ពូរបស់គាត់ (សព) មានប្រពន្ធដើម និងប្រពន្ធចុង រួមនិងស្រីកំណាន់ សរុបប្រហែលជា៧នាក់ ហើយបច្ចុប្បន្ននេះ រូបគាត់មានជំងឺប្រចាំកាយទឹកចូលសួត ប្រពន្ធដើមនិងប្រពន្ធចុង រួមទាំងស្រីកំណាន់ គ្មាននរណាម្នាក់ មកមើលថែរូបគាត់នោះទេ ធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្ត រហូតហ៊ានសម្រេចចិត្តច.ង.កធ្វើអត្តឃា.តស.ម្លាប់ខ្លួនឯង បែបនេះតែម្តងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាក់ខែង និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងការិយាល័យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើ និងធ្វើការពិនិត្យសពបុរសខាងលើ , ក្រោយពេលពិនិត្យសពរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើនេះ ពិតជាបានច.ង.កធ្វើអត្តឃា.តស.ម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម



