Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ ១៥ នាក់ ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសង ចាក់អាប៉ោង ខុសច្បាប់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែ មីនា ឆ្នាំ ២០២២ បានបង្ក្រាប ទីតាំងលេងល្បែងស៊ីសង ចាក់អាប៉ោង ខុសច្បាប់មួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ១៥ នាក់ ប្រព្រឹត្តនៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ១៥ នាក់ ក្នុងនោះមានស្រី៧នាក់ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ មានការបើកទីតាំងលេងល្បែងស៊ីសង ចាក់អាប៉ោង នៅចំណុចបង្រ្កាបខាងលើ ។

ចំណែកវត្ថុតាងដកហូតបានរួមមាន៖ – មេអាប៉ោងចំនួន ០៤- ប្រាក់រៀលមួយចំនួន – ចានបាញ់អាប៉ោង០១, ម៉ូតូ ១៤គ្រឿង- តុ ២ កៅអីជ័រចំនួន ២០, កម្រាលអាប៉ោង០១, ធុងទឹកកក០១ និងទូរស័ព្ទមួយចំនួនផងដែរ ។

បច្ចុប្បន្ននេះ ជនសង្ស័យប្រុស-ស្រី ត្រូវបានទៅបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×