Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផន ស្រីខួច ទទួលស្គាល់ មិនទាន់រកបានបុរសត្រូវចិត្ត

ភ្នំពេញ ៖ តារាចម្រៀងនាង ផន ស្រីខូច បានសារភាពថា រហូតមកទល់នាពេលនេះ នាងនៅមិនទាន់អាចស្វែងរកបុរសណាម្នាក់ ត្រូវចិត្តនាងនៅឡើយទេ រហូតមកទល់នាពេលនេះ។
យ៉ាងណាតារាចម្រៀងស្រីរូបនេះ ទទួលស្គាល់ថា នាងក៏មានអ្នកសុំស្នេហ៍ជាបន្តបន្ទាប់ដែរ ប៉ុន្តែបុរសទាំងនោះ ហាក់នៅមិនទាន់អាចឆក់បេះដូងនាងនៅឡើយទេ។

ផន ស្រីខូច បានពោលពាក្យយ៉ាងចាក់ដោត តាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា បើគ្រាន់តែរកមនុស្សម្នាក់ ដើម្បីបំបាត់ការអផ្សុក អាចនឹងងាយស្រួលរក ប៉ុន្តែបើរកមនុស្សម្នាក់ ដើម្បីច្បាស់លាស់ ដើម្បីបំពេញតម្រូវការបេះដូង នោះទើបជារឿងដែលមិនងាយស្រួល។

នាងបញ្ជាក់ថា មនុស្សខ្លះគ្រាន់តែមានអារម្មណ៍ល្អ តែមិនបានស្រឡាញ់ មនុស្សខ្លះគ្រាន់តែយល់ចិត្តតែមិនបានត្រូវការ ហើយមនុស្សខ្លះគ្មានភាពសក្តិសមដែលអាចជាស្នេហា ។

តាមរយៈការបង្ហោះសារខាងលើនេះ គេក៏សង្កេតឃើញមានមិត្តភក្តិ និងអ្នកគាំទ្ររូបនាងមួយចំនួន បានដាក់ជាសំណួរថា តើបុរសបែបណា ដែលអាចសក្តិសមជាមួយនាង? ពេលនោះ ផន ស្រីខួច បានឆ្លើយតបយ៉ាងខ្លីថា បុរសដែលចូលមកក្នុងបេះដូងនាងបាននោះ គឺជាបុរសច្បាស់លាស់។
ជាការកត់សម្គាល់ ចាប់តាំងពីមានឈ្មោះបោះសំឡេង ក្នុងពិភពសិល្បៈចម្រៀងអស់ជាច្រើនឆ្នាំ មកនេះតារាចម្រៀងនាង ផន ស្រីខួច ហាក់មិនបានលេចឮពីទំនាក់ទំនងស្នេហ៍ ជាបុរសណាម្នាក់ឡើយ។

ប៉ុន្តែកន្លងមកតារារូបនេះ ក៏ធ្លាប់ត្រូវបានគេសង្ស័យថា នាងបានបង្កើតទំនាក់ទំនងក្រៅឆាក ជាមួយតារាចម្រៀងប្រុសលោក នៅ ស៊ីនឿន ដែលជាអ្នករួមទ្រនំជាមួយគ្នា។

យ៉ាងណា ដំណឹងនេះបានរសាត់បាត់ទៅវិញ ក្រោយពេលដែលលោក នៅ ស៊ីនឿន បានទៅភ្ជាប់ស្នេហ៍ ជាមួយនារីអាណិកជនមួយរូប ខណៈពេលនេះ ពួកគេក៏បានចូលរោងការហើយដែរ។

ទោះជាយ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ផន ស្រីខួច បានចាប់ផ្តើមប្រែប្រួលសម្រស់យ៉ាងខ្លាំង ខណៈពេលដែលនាងក៏ត្រូវបានហង្សមាស ផ្តល់ឱកាសធ្វើជាគណៈកម្មការ ដាក់ពិន្ទុនៅក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោកផងដែរ។
តាមរយៈរូបសម្រស់កាន់តែស្រស់ស្អាតនេះគេជឿថា ផន ស្រីខួច ប្រាកដជាអាចស្វែងរក បុរសដែលអាចចូលក្នុងបេះដូងនាងនាពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×