Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួននគរបាលម្នាក់ និងបក្ខពួក៤នាក់ ពាក់ព័ន្ធនឹងអំពើហិ.ង្សា លើអ្នកសារព័ត៌មានម្នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យមួយក្រុមមានគ្នា ៥នាក់ ពាក់ព័ន្ធអំពើហិ.ង្សា ដេញវាយគ្នាតាមដងផ្លូវ និងទាញដំថ្មគ.ប់ទៅលើជនរងគ្រោះ ប្រព្រឹត្តនៅចំណុចមុខក្រសួងមហាផ្ទៃ (ច្រកចេញក្រសួង) ផ្លូវព្រះនរោត្តមក្រុម ៧៤ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៥នាក់ខាងលើ ទី១-ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរនគរបាល មានទីលំនៅផ្ទះ ១៤៤ ផ្លូវ ១២ B ភូមិសន្សំកុសល្យទី ១ សង្កាត់បឹងទំពន់ ១ ខណ្ឌមានជ័យ ។ ២-ឈ្មោះ ប៊ុន ភក្តី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ៣-ឈ្នោះ ឈឿង រ៉ាវីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹកម្ហូបតាមហ្វូតផេនដា សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ៤-ឈ្មោះ សៅ ចិត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៥-ឈ្មោះ ភី សុខផេង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោ។

ចំណែកជនរងគ្រោះមានឈ្មោះ ផៃ ផានិត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសារព័ត៌មាន SBM NEWS មានទីលំនៅ ផ្ទះ ៨ ផ្លូវបេតុង ភូមិទួលរកា ១ សង្កាតចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ចំពោះសម្ភារៈដែលសមត្ថកិច្ចដកហូតមាន៖ អាវុធខ្លី ១ដើម ម៉ាក k59 ពណ៌ខ្មៅ- គ្រាប់ចំនួន ២ បង់ ចំនួន ១ ខ្នោះដៃចំនួន ១ (របស់ឈ្មោៈស៊ឹម សុខហេង ជានគរបាល)- ម៉ូតូ១ គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×