ភ្នំពេញ : បើមិនមានអ្វីប្រែប្រួលទេ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ និងស្ថាប័នជំនាញ។

សមាសភាពចូលរួមកិច្ចប្រជុំស្តីពីការដោះស្រាយវិវាទការងារ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ មានដូចជា :
១. ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
២ . ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៣. ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
៤. ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ
៥. ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
៦. ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
៧. ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
៨. ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
៩. ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
១០. ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញភ្នំពេញ
១១. ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី
១២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
១៣. ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមរំលឹកថា បុគ្គលិកណាហ្គាវើលដ៍ បានតវ៉ាចាប់ថ្ងៃទី១៨ធ្នូ ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ននេះ ដើម្បីឲ្យភាគីក្រុមហ៊ុនទទួលបុគ្គលិកជាង៣០០នាក់ ចូលបម្រើការងារវិញ៕ រក្សាសិទ្ធិដោយ : ចេស្តារ



