Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្តែងជើងចាស់ អ្នកស្រី ចាន់ សោភ័ណ្ឌ ប្រាប់មូលហេតុផលិតរឿងខ្លីៗ ដោយខ្លួនឯង

ភ្នំពេញ ៖ ដោយសារស្ងាត់ការហៅថតសម្តែង ច្រើនខែតារាសម្តែងជើងចាស់ អ្នកស្រីចាន់ សោភ័ណ្ឌហៅ រ៉េត រ៉ូស បានសម្រេចចិត្តផ្លាស់ប្តូរជំហរជាថ្មី លែងរង់ចាំការអញ្ជើញពីផលិតករទៀត។ អ្នកស្រី បានសម្រេចចិត្តផលិតរឿងខ្លីៗ ដោយខ្លួនឯង ហើយថតចម្រៀងផ្សេងៗទៀតដើម្បី កុំឲ្យបាត់មុខពីវិស័យសិល្បៈ។

អ្នកស្រី ចាន់ សោភ័ណ្ឌ បានប្រាប់ហេតុផលថា តួក្មេងៗឥឡូវ គេចាប់តុបតែងលាបសក់ស ថតអស់គ្រប់គ្នា។ ដូចនេះមានតែរកទំនុកអ្វីផ្សេងដើម្បីរស់ ព្រោះតួចាស់ៗ ដែលយើងមានមុខគេដាក់ក្មេងជំនួស ចង់គ្រប់រឿង។ ដូចនេះហើយទើបអ្នកស្រី សម្រេចចិត្តមកថតរឿងបែបលក្ខណៈខ្លីៗ ដោយខ្លួនឯងវិញ ដើម្បីឲ្យមានទីផ្សារ។ អ្នកស្រីថា មានតែវិធីនេះហើយ ដែលជាផ្លូវចិញ្ចឹមកូនបាន។ លើសពីនេះក៏សង្ឃឹមលើ ការផលិតទៅ មានការចាប់អារម្មណ៍ពីអ្នកឧបត្ថម្ភដើម្បីជួយទ្រទ្រង់ ការផលិតរបស់អ្នកស្រី និងក្រុមការងារ។

បើគិតទៅ អ្នកស្រី រ៉េត រ៉ូស ជាសិល្បករជើងចាស់មួយដួង ដែលមានទីផ្សារលើវិស័យភាពយន្ត មិនថារឿងដុំនិងភាគហើយ សុទ្ឋតែបានបង្ហាញក្នុងផលិតកម្មល្បីៗបន្តគ្នា។ អ្នកស្រីជាតួអង្គម្នាក់ដែល កម្រផលិតករផ្សេងៗមើលរំលង ព្រោះមានដុងសម្តែងត្រូវចិត្តអ្នកដឹកនាំ។ ម្ល៉ោះហើយទើបគ្រាមិនទាន់កូវីដ១៩ អុកឡុក អ្នកស្រី មានឱកាសដើរថតសម្តែងស្ទើររាល់ថ្ងៃ។ ក្រៅពីរូបអ្នកស្រីជាតួសម្តែង ក៏មានកូនប្រុសស្រី២នាក់ទៀត ចេះសម្តែង និងមានទីផ្សារ ក្នុងវិស័យកុននេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×