សៀមរាប ៖ នៅថ្ងៃ៨ ខែមីនា ឆ្នាំ ២០២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើត នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
ពាក់ព័ន្ធ និងករណីឃាត.កម្មត្រូវនឹងថ្ងៃ៨ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ០៥ និង៣០នាទីស្ថិតនៅផ្ទះភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលដឹកនាំការងារព្រហ្មទណ្ឌបានបញ្ជាក់ថា : មានករណីឃាត.កម្មបង្កឡើង ដោយជនសង្ស័យជាប្តីជនរងគ្រោះ បានធ្វើសកម្មភាពយកកាំបិតតាំងតោកាប់ប្រពន្ធឈ្មោះ សោរ គឹមហៀង ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នាត្រង់កន្លែង ក បណ្តាលឲ្យស្លា.ប់ រួចយកភួយគ្របជនរងគ្រោះហើយចាក់សោរទ្វាផ្ទះនិងរបង និងជិះម៉ូតូទៅជួបសមត្ថកិច្ចនៅម្តុំស្រះស្រង់ ហើយប្រាប់ដល់សមត្ថកិច្ចថាខ្លួនស.ម្លាប់ប្រពន្ធ។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចក៏បាននាំជនសង្ស័យ ទៅកន្លែងកើតហេតុ ដោយឃើញថាពិតជាមានមនុស្សស្លា.ប់ពិតមែន។ តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរុញប្រពន្ធធ្លាក់ពីលើកាំជណ្តើរ រួចយកកាំបិតតាំងតោស.ម្លាប់ប្រពន្ធពិតមែន ដោយមូលហេតុជនសង្ស័យខឹងនឹងប្រពន្ធ មិនសូវយកចិត្តទុកដាក់ក្រុមគ្រួសាររបស់ខ្លួន និងបង្ខំអោយខ្លួនផឹកទឹកក្រូចឆ្មាសុទ្ធ ខណៈពេលដែរជនសង្ស័យមានជំងឺក្រពះ ជំងឺតំរោងនោម និងកំពុង ព្យាបាល ជំងឺកូវីដ១៩។
សមត្ថកិច្ច ក៏បាននាំជនសង្ស័យទៅយកសំណាកពាក់ព័ន្ធនិងជំងឺកូវីដ១៩ លទ្ធផល អវិជ្ជមាន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើការប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





