តារាសម្ដែងអ៊ុយក្រែន Pasha Lee ត្រូវបានដឹងថា បានចាកចេញពីអាជីពសម្តែងរបស់គាត់ បន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ ហើយគាត់បានចូលរួមជាមួយអង្គភាពការពារទឹកដីនៃប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ប៉ុន្តែ គាត់បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យ ខណៈពេលកំពុងជួយសង្គ្រោះប្រទេស។
យោងតាមព័ត៌មានដែលបានចេញផ្សាយនៅក្នុងគេហទំព័រ WION បានឲ្យដឹងថា Pasha Lee អាយុ ៣៣ ឆ្នាំ កំពុងឈរនៅជួរមុខ និងធ្វើតាមការណែនាំរបស់កងទ័ពរបស់គាត់។ ប៉ុន្តែ នៅក្នុងអំឡុងពេលនោះ គាត់បានត្រូវស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែកដោយកងទ័ពរុស្ស៊ីនៅទីក្រុង Irpin ។ Pasha បានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅលើបណ្តាញសង្គមថា លោកបានកាន់អាវុធចូលរួមជាមួយកងទ័ពដើម្បីការពារជាតិមាតុភូមិ និងដើម្បីព្យាយាមបញ្ឈប់ពីការឈ្លានពានរបស់រុស្ស៊ី។ មួយថ្ងៃមុនពេលគាត់ស្លាប់ ពោលគឺកាលពីថ្ងៃសៅរ៍ គាត់ក៏បានបង្ហោះនៅលើ Instagram ផងដែរ។
Pasha Lee កើតនៅ Crimea ។ Lee ទទួលបានភាពល្បីល្បាញនៅក្នុងទ្វីបអឺរ៉ុបសម្រាប់ការសម្តែងរបស់គាត់ នៅក្នុងខ្សែភាពយន្តបែបកំប្លែង 2016 Selfie Party និងភាពយន្តសកម្មភាពកីឡា The Fight Rules ។ ក្រៅពីការសម្ដែង លោកក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាពិធីករកម្មវិធីកម្សាន្តដ៏ល្បីរបស់ប្រទេសអ៊ុយក្រែន ‘Day at Home’ ផងដែរ។ ទន្ទឹមនឹងការសម្ដែង លោកក៏ទទួលបានឈ្មោះក្នុងការច្រៀង និងនិពន្ធបទភ្លេងផងដែរ។ គាត់ធ្លាប់ជាផ្នែកមួយនៃមហោស្រព “Koleso” ក៏ដូចជាបានបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្មជាច្រើនទៀតផង។
ឪពុករបស់ Lee គឺជាជនជាតិកូរ៉េសូវៀត ហើយម្តាយរបស់គាត់ជាជនជាតិអ៊ុយក្រែន។ គាត់ក៏បានសម្តែងនៅក្នុងរឿងល្បីៗដូចជា Temnitsi Molfara (2013), Shtolnya (2006), Pravilo Boya (2017), Zustrich Odnoklassniyev (2019) និងភាពយន្តជាភាសាអង់គ្លេសដ៏ពេញនិយម The Lion King និង The Hobbit In ផងដែរ។ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ គាត់ក៏បានលេចមុខក្នុងរឿងភាគទូរទស្សន៍ខេត្តឆ្នាំ ២០២១ ដែលពិតជាមិនធម្មតានោះទេ។ ប៉ុន្តែ ដោយសារតែសង្គ្រាម គាត់សុខចិត្តពលីជីវិតដើម្បីជនរួមជាតិ និងប្រទេសជាតិ លែងបានសម្តែងឲ្យគ្រប់គ្នាបានទស្សនាទៀតហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















