បន្ទាយមានជ័យ ៖ ក្មេងស្រីដែលបាត់ខ្លួន ត្រូវបានរកឃើញហើយ នៅវេលាម៉ោង ៩ និង ៥០ យប់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដោយសារ ក្មួយស្រីបានទទួលមរណភាពហើយ ក្នុងសភាពអា.ក្រាតកា.យ ដោយជនមិនស្គាល់អត្តសញ្ញាណ សង្ស័យចាប់រំ.លោភស.ម្លាប់ ហើយយកសព ទៅកប់នៅក្បែររបងថ្ម នៅម្តុំដែលឃើញ កាបូបស្ពាយឋិតក្នុងភូមិទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សូមបញ្ជាក់ថា មានក្មេងស្រីសិស្សសាលាម្នាក់ អាយុ ៨ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបាត់ខ្លួនដោយបន្សល់ទុក កាបូបស្ពាយនៅក្នុងព្រៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ។ ក្រោយកើតហេតុ មានកម្លាំងសមត្ថកិច្ចចម្រុះរួមជាមួយ អាជ្ញាធរ ក្នុងមូលដ្ឋាន បាន ចុះទៅដល់កន្លែងកើតហេតុ និងជួយតាមរកក្មេងស្រី ដែលបាត់ខ្លួន។

យោងតាមប្រភពពីកន្លែងកើតេហតុ បានឲ្យដឹងថា សពក្មួយស្រី ត្រូវជនមិនស្គាល់អត្តសញ្ញាណ យកមកកប់ដី និងយកដុំថ្មធំ សង្កត់ពីលើ ដោយសាក សពដេកផ្កាប់មុខ ពាក់អាវ ស មិនស្លៀកសំពត់ ឬខោ ឡើយ ។
បុរសជាឪពុករបស់ក្មេងដែលបានបាត់ខ្លួន ឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ រីឯម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។ តាមសម្តី ឪពុកនិងម្តាយ ក្មេងបាត់ខ្លួន បានឲ្យដឹងថា ពួកគាត់មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែលបាត់ខ្លួនជាកូនច្បង អាយុ ៨ឆ្នាំ ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក។
ពួកគាត់បន្តថា បន្ទាប់មក មានអ្នកភូមិអ្នកស្រុកនាំគ្នា ជួយតាមរក និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ជួយចុះរាវក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅសាលា តែមិនឃើញសោះ ។
សមត្ថកិច្ចកំពុងតែធ្វើការស៊ើបការបន្ត ដើម្បីស្វែងរកជនដៃដល់យកមក ផ្ដន្ទាទោសនៅចំពោះមុខច្បាប់អោយខានតែបាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


