អ្នកលក់អនឡាញដ៏មានប្រជាប្រិយម្នាក់ ដែលមានឈ្មោះថា Pimradaporn Benjawattanapat ហៅ “PimryPie” បានធ្វើឱ្យអ្នកលេងអុិនធើរណេតខឹងសម្បារយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ដោយចាត់ទុកថាអំពើហិង្សានៅក្នុងប្រទេសអ៊ុយក្រែន មិនសំខាន់ ព្រោះតែដើម្បីទទួលបានការចាប់អារម្មណ៍លើក្រែមងូតទឹក THB590 និងជំរុញការលក់ផលិតផលថែរក្សាសម្រស់របស់ខ្លួន។
ជាក់ស្តែង នាង PimryPie បានប្រាប់មនុស្សរាប់រយនាក់ដែលកំពុងមើលការ Live ផ្ទាល់តាមហ្វេសប៊ុករបស់នាងកាលពីម្សិលមិញ ដ៏ហួសចិត្តថា៖ «ខ្ញុំជាភរិយារបស់លោក វ្ល៉ាឌីមៀ ពូទីន។ ខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកទាំងអស់គ្នាថា កងទ័ពរបស់យើងត្រៀមខ្លួនជាស្រេច ដើម្បីឈ្លានពានអ៊ុយក្រែន។ ខ្ញុំត្រូវការជំនួយពីអ្នកទាំងអស់គ្នា ដោយគ្រាន់តែជួយទិញទឹកអប់ទាំងបីរបស់ JMella។ ហើយការទិញទឹកអប់ណាមួយ ពេលយើងឈ្នះសង្គ្រាមនេះ ខ្ញុំនឹងបញ្ជូនវាទៅអ្នកយ៉ាងឆាប់រហ័ស»។
ពិតណាស់ ក្រោយពីបានលឺបែបនេះ ការថ្កោលទោសតាមអ៊ីនធឺណែតដ៏ខឹងសម្បារ គឺដូចទឹកបាក់ទំនប់ ដោយបានហៅអ្នកលក់អនឡាញដ៏ល្បីល្បាញរូបនេះ ថាជាស្រីឆ្គូត និងបាត់បង់ស្មារតីក្តីអាណិតអាសូរ ចំពោះជម្លោះដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ទៅហើយនោះ។ ហើយទន្ទឹមនឹងនោះ មនុស្សជាច្រើនក៏បានបង្រៀននាងអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពសង្គ្រាមនេះផងដែរ។
ក្នុងនោះ អ្នកលេងបណ្តាញសង្គមម្នាក់ឈ្មោះ Urmysonofabitch បានបង្ហោះក្នុងការឆ្លើយតបជាមួយនឹងវីដេអូនៃការបំផ្ទុះគ្រាប់បែកដែលបានកើតឡើងនៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែនដោយបាននិយាយយ៉ាងខ្លីថា «នាងឯងគិតថាវាគួរឱ្យអស់សំណើចមែនទេ?»។
The World Reviews បានសរសេរថា “នាងបាននិយាយលេងសើចអំពីសង្រ្គាមអ៊ុយក្រែន និងរុស្ស៊ី សម្រាប់ជាប្រយោជន៍នៃការលក់ផលិតផលក្នុងវិធីដ៏គួរឱ្យអស់សំណើចបែបនេះមែន?។ ហើយសូមនាងក្រឡេកមើលក្មេងៗទាំងនេះ តើពួកគេកំពុងបែបណាទៅ? មិនចេះខ្មាសមែន! សង្ស័យខ្មោច Zombie សុីខួរនាងអស់ហើយមើលទៅ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








Finally #พิมรี่พาย #ยูเครนรัสเชีย #UkraineRussianWar pic.twitter.com/0pEaMJRqxU
— 쌀! (@salmonnter) March 8, 2022