ភ្នំពេញ ៖ តារាសម្តែងនាង នីតា វរវង្ស បានសារភាពថា រហូតមកទល់ពេលនាពេលនេះនាងពិតជាពិបាកក្នុងការស្វែងរកគូស្រករ ដោយសារបុរសដែរបានមកតាមសុំស្នេហ៍នាងនោះមានលក្ខណសម្បត្តិល្អម្យ៉ាងម្នាក់ ខណៈពេលដែលនាងត្រូវបានការសម្រេចចិត្តមួយច្បាស់លាស់អំពីរឿងនេះ។
តារាស្រីរូបនេះហាក់នៅមានចិត្តរារែកខ្លះចំពោះបញ្ហាគូស្រករនេះ ដោយសារតែនាងមិនចង់សម្រេចចិត្តខុសនោះឡើយ ត្បិតនាងចង់ជួបរឿងស្នេហាបែកបាក់នោះឡើយ បើទោះបីជាបញ្ហានេះបានកើតឡើងជាធម្មតាទៅលើគ្រួសារដ៏ទៃផ្សេងទៀតក៏ដោយ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកកាលពីពេលកន្លងទៅនេះ នីតា វរវង្ស បានលើកឡើងថា នាងពិតជាពិបាកនៅក្នុងការស្វែងរកកំលោះសម្រាប់រូបនាងណាស់ ដោយសារបុរសទាំងអស់នោះមានលក្ខណះសម្បត្តិល្អម្យ៉ាងៗម្នាក់ និងលក្ខណៈខុសៗគ្នា។

នាងបញ្ជាក់ថា សម្រាប់នាងរឿងស្នេហាគឺនាងមិនចង់ឲ្យជួបស្នេហ៍បែកបាក់នោះឡើយ ហើយម្យ៉ាងក្នុងមួយជីវិតនេះនាងប្រាថ្នាចង់រៀបការតែម្តងគត់ នោះជាហេតុធ្វើឲ្យនាងត្រូវមានការពិចារណា និងការគិតគូឲ្យបានវែងឆ្ងាយមុនពេលសម្រេចនឹងយកបុរសម្នាក់ណាចូលក្នុងបេះដូង។
យ៉ាងណា បើតាម នីតា វរវង្ស ចូលដល់វ័យនេះនាង ក៏មានបំណងចង់ចូលរោងការកសាងគ្រួសារដូចជាតារាមួយចំនួនទៀតដែរ ប៉ុន្តែនាងក៏ត្រូវការគិតឲ្យបានល្អិតល្អន់ចំពោះរឿងនេះ មុនពេលដែលនាងអាចរំពឹងថា អាចមានបុរសណាត្រូវចិត្តអាចចាប់ដៃគ្នាកសាងសុភមង្គលគ្រួសារនាពេលអនាគត។
គួរបញ្ជាក់ថា តារាសម្តែងនាង នីតា វរវង្ស គឺជាតារាស្រីមួយរូបក៏មានការលេចធ្លោម្នាក់ផងដែរនៅក្នុងពិភពខ្សែភាពយន្តខ្មែរនាពេលបច្ចុប្បន្ន ក្នុងពេលដែលតារារូបនេះតែងតែបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ មិនសម្តែងក្នុងបទចម្រៀង ថតពាណិជកម្ម និងរឿងភាគចាក់ផ្សាយតាមទូរទស្សន៍។

តាមរយៈទេពកោលស្យនៃការសម្តែង បូករួមជាមួយនឹងរូបសម្រស់ស្រស់សោភាផងដែរ នីតា វរវង្ស បានទាក់ទាញនូវការចាប់អារម្មណ៍គួសមពីបណ្តាម្ចាស់ផលិតកម្ម ដើម្បីហៅរូបនាងឲ្យចូលរួមសម្តែងរឿងជាបន្តបន្ទាប់ បើទោះបីជាការសម្តែងនោះនាងមិនទទួលបានតួឯកក៏ដោយ។
យ៉ាងណាតាមរយៈរូបសម្រស់របស់នាង គេជឿថា នីតា វរវង្ស ពិតជាបុរសជាច្រើនតាមសុំស្នេហ៍ និងបំណងចង់យកបេះដូងរបស់នាងមកថ្នមថែ ខណៈពេលកន្លងមកម្តាយរបស់តារារូបនេះក៏ធ្លាប់បង្ហើបដែរថា កូនស្រីរបស់អ្នកស្រីក៏ធ្លាប់មានបុរសមានទ្រព្យស្តុកតាមសុំស្នេហ៍ និងចង់ចិញ្ចឹមផងដែរ ប៉ុន្តែនាងបានធ្វើការបដិសេធដោយសារនាងមិនចង់មានបាន លឿនដោយសារការយកខ្លួនទៅប្តូរនោះឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSv







