ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយដោយមនុស្ស៤នាក់ , ស្លា.ប់នៅក្នុងរថយន្តបុរស២នាក់ ចំណែកនារី២នាក់ទៀត នៅមានដង្ហើម ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។

សមត្ថកិច្ចបញ្ជាក់នៅព្រឹកថ្ងៃទី១០ខែមីនានេះថា នារីម្នាក់ដែលជាប់នៅក្នុងរថយន្ត ក្នុងចំណោម៤នាក់នោះ បានស្លា.ប់ហើយ , ស្រ្តីរូបនោះមានឈ្មោះ វ៉ា ចាន់សុខនីតា ហៅស្រីពេជ្រ ភេទស្រីអាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធរបស់សពឈ្មោះ ចំរើន ឆៃយ៉ា បានស្លា.ប់នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាព្រឹកថ្ងៃទី១០ ខែមីនានេះ ហើយរួចក្រុមគ្រួសារ បានយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ក្នុងខេត្តកំពង់ធំ។ ចំណែកស្រ្តីឈ្មោះ ញ៉ ផល្លា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធរបស់ឈ្មោះឡូវ ឆាយហុង កំពុងត្រូវបានសង្រ្គោះបន្ទាន់ ហើយនៅពុំទាន់ដឹងខ្លួននៅឡើយ។

បើយោងតាមការស្រាវជ្រាវ និងចូលទៅឆែកនៅក្នុងរថយន្តហាយឡែនឌ័រ និងក្នុងផ្ទះកើតហេតុខាងលើ សមត្ថកិច្ចជំនាញបានប្រទះឃើញ មានកែវតូច២ នៅលើក្នុងរថយន្ត រួចពិនិត្យបន្តទៅឃើញនៅទ្វារខាងក្រោយសងខាង មានកែវទឹកដាក់ភេសជ្ជៈ ស្ទីង ចំនួន២ និងមានកញ្ចប់ថង់ផ្លាស្ទិចពណ៌សថ្លា មានប្រភេទជាថ្នាំម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរួច ក៏បញ្ជាក់ថា ករណីខាងលើនេះ សង្ស័យថាពួកគេប្រើប្រាស់សារធាតុញៀន លើសកម្រិត ទើបបណ្តាលឲ្យគាំងបេះដូងស្លា.ប់៕ រក្សាសិទ្ធិដោយ ៖ សា មេត





