Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនមន្ត្រីនគរបាលម្នាក់ និងបក្ខពួក ទៅតុលាការ ពាក់ព័ន្ធនឹងអំពើ យកកាំភ្លើងខ្លីភ្ជ.ង់ទៅលើអ្នកសារព័ត៌មានម្នាក់ !

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួនជនសង្ស័យមួយក្រុម មានគ្នា ៤នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី យកកាំភ្លើងខ្លីភ្ជ.ង់និងវាយខ្នោះ ព្រមទាំងបានទាញដំថ្មគុបទៅលើជនរងគ្រោះ ប្រព្រឹត្តនៅចំណុចមុខក្រសួងមហាផ្ទៃ (ច្រកចេញក្រសួង) ផ្លូវព្រះនរោត្តមក្រុម ៧៤ ភូមិ ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៥នាក់ខាងលើ ទី១-ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរប រនគរបាល មានទីលំនៅផ្ទះ ១៤៤ ផ្លូវ ១២ B ភូមិសន្សំកុសល្យទី ១ សង្កាត់បឹងទំពន់ ១ ខណ្ឌមានជ័យ ។២-ឈ្មោះ ប៊ុន ភក្តី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ។៣-ឈ្នោះ ឈឿង រ៉ាវីន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹកម្ហូបតាមហ្វូតផេនដា សង្កាត់បឹងត្របែក ខណ្ឌចំការមន ។៤-ឈ្មោះ សៅ ចិត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៥-ឈ្មោះ ភី សុខផេង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោ។

ចំណែកជនរងគ្រោះមានឈ្មោះ ផៃ ផានិត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរសារព័ត៌មាន SBM NEWS មានទីលំនៅ ផ្ទះ ៨ ផ្លូវបេតុង ភូមិទួលរកា ១ សង្កាតចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ចំពោះសម្ភារៈដែលសមត្ថកិច្ចដកហូតមាន៖ អាវុធខ្លី ០១ដើម ម៉ាក k59 ពណ៏ខ្មៅ- គ្រាប់ចំនួន ០២ បង់ ចំនួន ០១ ខ្នោះដៃចំនួន ០១ (របស់ឈ្មោៈស៊ឹម សុខហេង)- ម៉ូតូ០១ គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×