ភ្នំពេញ : សហភាពអឺរ៉ុប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើជាប្រធានអាស៊ាន របស់កម្ពុជានៅឆ្នាំ២០២២ ក៏ដូចជាការតែងតាំង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រេសិតពិសេសរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ។ ការគាំទ្រនេះ កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ត្រូវបានរៀបចំឡើងនៅ រាជធានីភ្នំពេញ ក្នុងទម្រង់ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធដេអូផង នៅថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២។

សហភាពអឺរ៉ុបបានគូសបញ្ជាក់បន្ថែមថា ការតែងតាំង ឯកឧត្តម Igor Drlesmans ជាប្រេសិតពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសមីយ៉ាន់ម៉ា : សរបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់សហភាពអឺរ៉ុបចំពោះអាស៊ាន និងប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។
សហភាពអឺរ៉ុបក៏បានកោតសរសើរ កម្ពុជាផងដែរ ចំពោះ ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល អាស៊ី -អឺរ៉ុបលើកទី១៣ (AS EM13 ) កាលពីឆ្នាំ ២០២១ កន្លងទៅ ដែលបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជា ក្នុងការធានាឱ្យបានថា ពហុភាគីនិយមនៅតែបន្តមានភាពពាក់ព័ន្ធ និងមានប្រសិទ្ធភាពដោះស្រាយបញ្ហាតំបន់ និងសកល។
សហភាពអឺរ៉ុបបានគូសបញ្ជាក់អំពីសារសំខាន់យ៉ាងខ្លាំង នៃការប្រកាន់ខ្ជាប់ នូវលទ្ធិប្រជាធិបតេយ្យពហុនិយមសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន សិទ្ធិការងារ និងនីតិរដ្ឋ។ សហភាពអឺរ៉ុបបាន កត់សម្គាល់ពីកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់កម្ពុជាជាមួ យនឹ ង យន្ត កា រ សិទ្ធិ មនុស្សរបស់អង្គការសហប្រជាជាតិ ក៏ដូចជា ការប្តេជ្ញាចិត្ត និងកាតព្វកិច្ចដែលកម្ពុជាបាន ទទួលយកស្ថិតក្រោមច្បាប់ និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស។

ភាគីទាំងពីរបានកត់សម្គាល់ពីសារសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុបលើការកសាង សមត្ថភាព និងជំនួយហិរញ្ញវត្ថុនៅ ក្នុងវិស័យកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជានៅ ក្នុងទិដ្ឋភាពនីតិរដ្ឋ និងអភិបាលកិច្ចតាមបែប ប្រជាធិបតេយ្យ។
កិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញ ទៅលើពាណិជ្ជកម្ម ទេ្វភាគីកម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិ និយោគ នៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគី ទាំងពីរមានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុង ឆ្នាំ នីមួយៗ ។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ននូវ ផ្នែកខ្លះនៃការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបក្រោមគម្រោងគ្រប់យ៉ាងលើកលែងតែ សញ្វអាវុធ (EBA) កិច្ចសហប្រតិបត្តិការបច្ចេកទេសបញ្ហា នៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្ត ដើម្បីធ្វើ ឱ្យ កាន់តែប្រសើរឡើង ថែមទៀត នូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់ វិនិយោគ ថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
ភាគីទាំងពីរក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាសវិនិយោគ របស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អមានលក្ខណៈ ប្រកួតប្រជែង និងអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




