កំពង់ស្ពឺ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង មនុស្សឃា.ត ដោយអចេតនា ដោយរាល់កៃកាំភ្លើង បណ្តាលឱ្យស្លា.ប់បុរសរងគ្រោះម្នាក់ ប្រព្រឹត្ត នៅក្នុងកម្មវិធីបង្កក់ កូនអ្នកជិតខាង នៅចំណុចផ្ទះមានទីលំនៅ ភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានកម្មវិធីបង្កក់។
យោងតាមដីការរបស់តុលាការ បានអោយដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ ផៃ បញ្ញា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ មានទីលំនៅ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ចំណែកឯជនរងគ្រោះឈ្មោះ អ៊ុច ភារុណ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ កសិករស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” មនុស្សឃា.ត ដោយអចេតនា ” តាម មាត្រា ២០៧ នៃច្បាប់ស្តីព្រហ្មទណ្ឌ ។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ នៅភូមិក្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



