Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម៨នាក់ ពាក់ព័ន្ធនឹងការ ប្រើប្រាស់ឧបករណ៍នេសាទត្រីខុសច្បាប់ នៅបឹងទន្លេសាប

ពោធិ៍សាត់ ៖ មន្ត្រីនគរបាលស្រុកក្រគរ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៨នាក់ ពាក់ព័ន្ធនឹងការ ប្រើប្រាស់ឧបករណ៍នេសាទត្រីសុខច្បាប់ នៅបឹងទន្លេសាប ប្រព្រឹត្តត្រង់ចំណុចផ្លូវទឹកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៨នាក់ ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាល បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលមានការនេសាទត្រីខុសច្បាប់ នៅចំណុចបង្រ្កាបខាងលើ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ អ៊ួនកែច្នៃអូសទឹកសាប ចំនួន ៤វង់ , សំបកបាឡាឈើភ្ជាប់ម៉ាស៊ីនចំនួន ៦គ្រឿង , និង ឧបករណ៍មួយចំនួនទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចនគរបាលស្រុកក្រគរ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×