សៀមរាប ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ វ័យចំណាស់ ម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ឃា.តកម្ម ដោយកា.ប់ស.ម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅត្រង់ចំណុចក្នុងផ្ទះ នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះ សៅ គឹមហៀង អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ។ អ្នកទាំងពីរ មានទីលំនៅ ក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ និងប្រឈមនឹងជាប់គុកពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញ ពីពិរុទ្ធភាព។
ជនត្រូវចោទ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២ នៅក្រុមទី១០ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



