Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី​ម្នាក់​បញ្ចេញ​វីដេអូ​ភស្តុតាង​ថ្មី សូមឲ្យ​បណ្តាញ​សង្គម​ជួយ​ពិនិ​ត្យ តើ តែង​ម៉ូ ត្រូវ​គេ​វា.យ១ដប​ស្រា រួច​ច្រាន​ទម្លា.ក់…

ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ចំពោះព័ត៌មានករណីរបស់តារាស្រីដ៏ល្បីឈ្មោះរបស់ថៃ នាង Tangmo Nida ដែលមកទល់ពេលនេះជាង២សប្តាហ៍ហើយ ប៉ូលីសហាក់នៅមិនអាចស្វែងរកមូលហេតុពិតឃើញ ដោយនៅតែនិយាយថា តារាស្រីរូបនេះទៅបត់ជើងតូចខាងក្រោយទូក ហើយក៏ជួបឧបទ្ទវហេតុធ្លាក់ទឹកតែម្តងទៅ និងចោទប្រកាន់ម្ចាស់ទូក និងអ្នកបើកទូកធ្វេសប្រហែសដែលនាំឲ្យមនុស្សស្លាប់ប៉ុណ្ណោះ ដែលធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមមិនជឿសោះឡើយ។

តែដោយឡែក នៅថ្ងៃនេះ មេធាវី Tum Sittra Biabangkerd បានទម្លាយឃ្លីបថ្មី​នៃ​ភស្តុតាងដ៏សំខាន់ និងគួរឲ្យស្លុតរន្ធត់បំផុតមួយ​ក្នុងសំណុំរឿងតារាងសម្តែងស្រីដ៏កំសត់ Tangmo Nida ដោយលោកសូមឲ្យបណ្តាញសង្គម​ជួយពិចារណានូវអ្វីពិតប្រាកដ​ដែលបានកើតឡើងនៅទូកកម្សាន្តនោះ? មុនពេល Tangmo ធ្លាក់ពីទូកលង់ទឹកស្លាប់ក្នុងទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ទាក់ទងនឹងអ្វីដែលត្រូវបានមើលឃើញយ៉ាងច្បាស់​អ្នកលេងបណ្ដាញសង្គមជា​ច្រើន​បានបញ្ចេញមតិគិតទុកជា​មុនថា Tangmo អាចត្រូវបាននរណាម្នាក់ក្នុងចំណោមអ្នកទាំង៥ នៅលើទូកនោះ វាយ១ដបស្រា រួចច្រានទម្លាក់ទឹកតែម្តង។ ជាក់ស្តែង នៅលើក្បាលសពរបស់នាង គេបានរកឃើញស្នាមជាំត្រង់ភ្នែក ស្របពេលភស្តុតាងដែលសមត្ថកិច្ចប្រមូលបាន គឺដបស្រាត្រូវបានពួកគេទម្លាក់ចូលទៅក្នុងទឹកទន្លេ។ ហេតុនេះ តើក្នុងវីដេអូនេះ អាចទេ ដែល Tangmo ពិតជាត្រូវគេវាយ១ដបស្រា ហើយទម្លាក់ដបស្រាចូលទន្លេ ដើម្បីបំបិទភស្តុតាង?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×