ភ្នំពេញ ៖ បុរសម្នាក់បានតខ្សែភ្លើងពីក្នុងបន្ទប់ជួលចុះទៅឆ.ក់ត្រីក្នុ ងទឹកស្រះ ដើម្បីយកមកធ្វើម្ហូបឲ្យប្រពន្ធកូនតូចៗហូប ជាអកុសលបានឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆ.ក់ស្លា.ប់ ខណ:ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រះទឹកមួយកន្លែងក្បែរបន្ទប់ជួល របស់ជនរងគ្រោះនៅចំណុចភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ វណ្ណា ធី អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកបូកគ្រឹះ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិព្រៃស្តៅ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិ របស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទៅកន្លែងការដ្ឋាន ដើម្បីសុំបើកលុយពីមេការយកមក ដោះស្រាយជីវភាពគ្រួសារ ទិញម្ហូបអាហារឲ្យប្រពន្ធ និងកូនតូចៗហូប តែមេការប្រាប់ថាអត់ទាន់មានលុយបើកឲ្យរូបគាត់នោះទេ ទើបជនរងគ្រោះត្រឡប់មកបន្ទប់ជួលវិញ ហើយក៏បានតខ្សែភ្លើងចេញពីបន្ទប់ជួល រាយចុះទៅឆក់ត្រីបានប្រហែលជាងមួយគីឡូ ខណ:ពេលដែលរូបគាត់នៅតែបន្តចុះទៅឆក់ត្រីបន្ថែមទៀត ដើម្បីទុកប្រឡាក់សម្រាប់ឲ្យប្រពន្ធធ្វើម្ហូប ហូបមុនពេលចេញទៅធ្វើការនៅឯរោងចក្រ តែជាអកុសលជនរងគ្រោះ បានយកដៃរបស់គាត់ប៉ះចំដែកដងឆ.ក់ បណ្តាលឲ្យឆ្លងចរន្តភ្លើង ឆ.ក់ស្លា.ប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យរុស្ស៊ី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ពងទឹក និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលការិយាល៍យកោសល្យវិច័យ និងបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសព និងសម្ភារ:សម្រាប់ឆ.ក់ត្រី របស់ជនរងគ្រោះ ក្រោយពេលសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យរួចបានបញ្ជាក់ថា សពបុរសខាងលើនេះ ពិតជាត្រូវបានឆ.ក់ខ្សែភ្លើងស្លា.ប់ពិតប្រាកដមែន។
សពបុរសខាងលើនេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សួង សាម







