ភ្នំពេញ ៖ មកដល់ស្រុកច្រើថ្ងៃហើយ ដែលយ៉ាន លីដា និងកូនស្រី ហាក់រីករាយ ព្រោះបានរំលឹកស្នាដៃសិល្បៈឡើងវិញម្តងទៀត។ គេក៏ភ្ញាក់ផ្អើលណាស់ដែរ ពេលឃើញអតីតប្រពន្ឋ យ៉ែម សំអូនរូបនេះដឹកដៃ កូនស្រីពេញវ័យក្រមុំ ថតរូបតុបតែង បែបកូនក្រមុំ ដោយមើលទៅ កាន់តែស្រស់ស្អាត។ អ្នកនាង មិននឹកថា បានគ្រងបែបនេះ នៃឈុតខ្មែរនៃថ្ងៃមង្គល។

អ្នកនាង យ៉ាន លីនដា បានមកដល់ស្រុកខ្មែរម្តងទៀត ក្រោយចាកចេញទៅ អូស្ត្រាលីប្រមាណ៦ឆ្នាំមកហើយ បន្ទាប់ពីមានរឿងជម្លោះស្នេហា ជាមួយលោក យ៉ែម សំអូន។ អ្នកនាង មកដល់ស្រុកលើកនេះ ដើម្បីចូលរួមមង្គលការ អ្នកនាងទឹម រដ្ឋា ដែលសំពះផ្ទឹមនៅថ្ងៃ២៥ និង២៦ មីនា ឆ្នាំ២០២២ ចុងខែនេះ។ លើសពីនេះ ក្រៅពីដឹកដៃកូនស្រីមក ក៏មានឪពុកម្តាយ របស់អ្នកនាងមកលេងស្រុកដែរ។ ក្រោយពេលអារម្មណ៍ល្អមកវិញ លីនដា មិនដែលនឹកនារំលឹករឿងស្នេហា ទាំងចាស់ទាំងថ្មីនោះទេ ពោលយកពេលវេលា គិតកូនស្រីជាធំ ដោយមិនរវល់ប្រុសឈ្មោលនាំតែតប់ប្រម៉ល់ចិត្ត។

អ្នកនាង បានទទួលការងារក្នុងស្រុក ដូចជាថតរូបសំអាងការ ដោយដឹកដៃកូនស្រីដ៏ស្រស់ស្អាតមកសម្តែងថត ចេញរកលុយដែរ។ នៅមានកម្មវិធីផ្សេងច្រើនទៀតដែលអ្នកនាងបាន ទទួលយកដើម្បីបង្ហាញមុខ ជូនទស្សនិកជនឡើងវិញ។ នៅមិនទាន់ដឹងថា មកកម្សាន្តក្នុងស្រុក ជើងនេះអ្នកនាងចំណាយយូរប៉ុណ្ណានោះទេ។ ប៉ុន្តែបើមហាជននឹករលឹកច្រើន អ្នកនាងបន្តនៅធ្វើការយូរជាងនេះ សិនដើម្បីសាងស្នាដៃ និងបំបាត់ការនឹកស្រុកយូរៗមកម្តង៕ រក្សាសិទ្ធិដោយ ៖ ឧត្តម










