Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ផ្តល់ជំនួយជាង៨១ម៉ឺនដុល្លារ សម្រាប់ការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងការលុបបំបាត់អំពើហិ.ង្សាលើកុមារ នៅតាមសាលារៀន

ភ្នំពេញ ៖ ជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៨១៧,៧៥៦ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ពិធីចុះហត្ថលេខា ផ្តល់ជំនួយនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាព លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន និងអ្នកតំណាងអង្គការទទួលជំនួយទាំងពីរ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ។

ក្នុងនោះ ថវិកាចំនួន ១២០,៤៦១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការមិនរកប្រាក់ចំណេញ Nature Center Risen ដើម្បីអនុវត្ត “គម្រោងការសម្រេចឲ្យបាននូវបរិស្ថាន រស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី២)” ហើយថវិកាចំនួន ៦៩៧,២៩៥ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការ Save the Children Japan (SCJ) ដើម្បីអនុវត្ត “គម្រោងលុបបំបាត់អំពើហិង្សាលើកុមារ នៅតាមសាលារៀនក្នុងខេត្តកំពង់ចាម ប្រទេសកម្ពុជា (ឆ្នាំទី ១)” ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×