Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសជិះម៉ូតូលឿនជ្រុល ទៅបុករទេះអេតចាយ បណ្តាលឲ្យដួលបោកក្បាល…

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនឡើងស្ពានច្បារអំពៅ មិនប្រយ័ត្នក៏ជ្រុលទៅបុករទេះអេតចាយ បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ស្លា.ប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនតងគ្រោះជាជនបរទេស នៅពុំទាន់ស្គាល់អត្តសញ្ញាណ។

យោតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានអូសរទេះរុញដើររើសអេតចាយ មកឈប់នៅលើស្ពានច្បារអំពៅ ស្រាប់តែភ្លាមនោះដែរ ក៏មានបុរសរងគ្រោះជនបទេស បានជិះម៉ូតូម៉ាក zoomerx ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1HS-9912 ជិះចេញពីផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើតឡើងស្ពានច្បារអំពៅ ក្នុងល្បឿនលឿនមកបុកពីក្រោយរទេះអេតចាយចំពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនិងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកឯម្ចាស់រទេះអេតចាយវិញ ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ ដើម្បីសួរនាំបន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ បានចុះមកដល់ធ្វើការវាស់វែង និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×