Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ.ក់ទៀតហើយ នារីម្នាក់ត្រូវជនសង្ស័យឆ.ក់យកកាបូប រួចដកសោរម៉ូតូ បានសម្រេចជិះរត់គេចខួនបាត់ស្រមោល នៅខណ្ឌទួលគោក

ភ្នំពេញ ៖ នារីម្នាក់ចេញពីសាលារៀន គោលបំណង់ជិះម៉ូតូទៅផ្ទះវិញ ក៏ត្រូវជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆ.ក់កាបូបបានសម្រេច រួចជិះមកដកសោរម៉ូតូយកទៅបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ច។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នារីរងគ្រោះ មានឈ្មោះ ហេង ពេជ្រ មុនី នាថ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរធ្វើការ ផ្នែក គណនេយ្យ នៅ ក្រុមហ៊ុន មួយកន្លែងបច្ចុប្បន្ន ស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។

យោងតាមការបញ្ជាក់ពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក SUZUKI Nek មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BK-4909 ជិះចេញពីសាលារៀនគោលបំណងត្រឡប់ទៅផ្ទះវិញ នៅម្ដុំចំការដូង ខណ្ឌដង្កោ បន្ទាប់មករូបនាងបានធ្វើដំណើរ តាមបណ្តោយផ្លូវមុន្នីរ៉េត ពេលជិះមកដល់ចំណុចកើតហេតុជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានឆក់កាបូបរបស់នាង បានសម្រេចរួចជិះទៅបាត់ស្រមោល ភ្លាមនោះដែរ ស្រាប់តែមានជនសង្ស័យមួយក្រុមទៀត ជិះពីក្រោយកាច់សោរម៉ូតូយកទៅបាត់ភ្លាមនោះដែរ នាងក៏ស្រែកឲ្យគេជួយតែមិនមាននរណាម្នាក់ អាចដេញតាមជនសង្ស័យនោះបាន។

ប្រភពបន្តពីនារីរងគ្រោះបានឲ្យដឹងទៀតថា នៅក្នុងកាបូបរបស់នាង ដែលត្រូវក្រុមចោរឆ.ក់យកទៅនោះ មានទូរស័ព្ទមួយគ្រឿងម៉ាក Samsung ,កាតចាក់វ៉ាក់សាំង , កាតធានាគារ និងអត្តសញ្ញាប័ណ្ណ តែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុ ខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងនាំនារីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដើម្បីដាក់ពាក្យបណ្តឹង៕ រក្សាសិទ្ធិដោយ ៖ សា មេត

×