ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តស្ទូច ពីក្រោយយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពមានឈ្មោះរឿនចាន់រិទ្ធ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរធ្វើការផ្នែកទីផ្សារ មានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3B-6267 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យមរួចបានបើក ត្រឡប់ក្រោយ ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបុរសម្នាក់ជាជនរងគ្រោះជិះម៉ូតូ ម៉ាកCleck ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AN-5660 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន មិប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស្ទូច ពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ឈា.មហូរពេញមុខ ភ្លាមនោះដែរ ក៏មានរថយន្តសាមុយ មកដឹកយកទៅសង្រ្គោះដែរ តែអកុសលសភាពជំងឺធ្ងន់ធ្ងរពេក ក៏ស្លា.ប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្តងទៅ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








