ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃម៉ាកIPhon8 មួយគ្រឿង ពីបុរសជនជាតិបរទេស បានសម្រេចដោយគ្មានការរំខាន ដល់សមត្ថកិច្ចខណ្ឌចំការមននោះឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅមុខផាត់ម៉ែនមួយកន្លែង នៅផ្លូវលេខ៤៦០ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីបុរសជនជាតិបរទេសខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានអង្គុយចុចទូរស័ព្ទ ឆាតលេងជាមួយមិត្តភក្តិរបស់គាត់នៅមុខផាត់ម៉ែន ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពឆ.ក់ទាញទូរស័ព្ទ ពីដៃរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានរត់ដេញតាមពីក្រោយ ក្រុមជនសង្ស័យខាងលើ ដោយក្រុមជនសង្ស័យដៃស្អិតទាំង២នាក់ខាងលើ ព្យាយាមជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
គួរបញ្ជាក់ផងដែរថា ទីតាំងខាងលើនេះសម្បូរទៅដោយភ្ញៀវបរទេស មកជួលបន្ទប់ស្នាក់នៅ ហើយជនសង្ស័យតែងតែឆ្មក់មកធ្វើសកម្មភាពឆ.ក់យកទ្រព្យសម្បត្តិ ពីជនជាតិបរទេសទាំងនេះ ជាញឹកញាប់ផងដែរ ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើនេះ សំណូមពរដល់អាជ្ញាធរខណ្ឌចំការមន ជួយពង្រឹងសន្តិសុខសុវត្ថិភាព ជូនពាក់គាត់ផង កុំឲ្យពួកគាត់រស់នៅក្នុងភាពភ័យខ្លាចបែបនេះទៀត៕ រក្សាសិទ្ធិដោយ ៖ សួង សាម




