Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នង ខួចខាតទាំងស្រុង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យ ឆេះផ្ទះមួយខ្នងជញ្ជាំថ្មប្រក់ស័ង្ហសី រួមទាំងទ្រព្យសម្បត្តិឆេះអស់ខូចខាតទាំងស្រុង ខណៈម្ចាស់ចាក់សោរទ្វារផ្ទះចេញទៅធ្វើការងារបាត់ និងកូនៗទៅរៀនអស់។

ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកកាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវលំ ជាប់របងព្រលានយន្តហោះ ជ្រុងខាងក្រោយ ក្រុមទី១ ភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ យ៉ា រ៉ានឿន ហៅ ស្រីទូច អាយុ៣៨ឆ្នាំ មុខរបរ កាត់ដេរសម្លៀកបំពាក់ មានកូនប្រុស២នាក់ រស់នៅផ្ទះកើតហេតុ សង់ពីថ្មប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណ១៦ម៉ែត្រ ភ្លើងឆេះខូចខាតទាំងស្រុង ក្នុងនោះមានម៉ាស៊ីនដេរ ចំនួន១០គ្រឿង ។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា មុនកើតហេតុ គ្រាដែលម្ចាស់ចាក់សោផ្ទះទុកចោល ចេញទៅធ្វើការបាត់ ក៏បានឮសូរសំឡេងផ្ទុះ ហើយហុយផ្សែង ឆេះចេញជាអណ្តាតភ្លើង ចេញពីក្នុងផ្ទះ ទើបអ្នកជិតខាងផ្អើលឆោឡោ មានតែកាត់សោទ្វារ ចូលបាញ់ទឹក ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ តែមិនឈ្នះ ដោយសារខាងក្នុងផ្ទះ ស្តុកដោយក្រណាត់ កំទេចក្រណាត់ សម្លៀកបំពាក់ដេរហើយ ទើបភ្លើងឆេះលឿនយ៉ាសន្ធៅសន្ធៅក៏ញាប់រាយកាណ៍ ជូនកម្លាំសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ បា.ញ់ពន្លត់ភ្លើង តែសម្ភារៈ ទ្រព្យសម្បត្តិ ទាំងប៉ុន្មាននៅក្នុងផ្ទះ ត្រូវបានភ្លើងឆេះអស់ រត់រួចតែមេឆ្កែមួយក្បាល កូនឆ្កែ៤ក្បាលទៀតងាប់ក្នុងភ្នក់ភ្លើងយ៉ាងអណោចអាធ័ម។

ករណីគ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេចរន្តភ្លើង ហើយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន៣គ្រឿង បា.ញ់ឲ្យរលត់ទៅវិញជាស្ថាពរ មិនរាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏គ្មានអ្នករបួសនិងស្លា.ប់ដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×