Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់​បារម្ភ​ពី​ឧស្សាហកម្មបច្ចេកវិទ្យា​អេឡិចត្រូនិកជាន់​​ខ្ពស់​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ដោយ​អ្នក​ស៊ើបការណ៍ 

តៃប៉ិ តៃវ៉ាន់ ៖ ដោយល្បីល្បាញ និងត្រូវបានគេស្គាល់ដោយសារភាពជឿនលឿនផ្នែកបច្ចេកវិទ្យា តៃវ៉ាន់ត្រូវប្រឈមមុខនឹងសង្រ្គាមចារកម្មប្រឆាំងនឹងឧស្សាហកម្មបច្ចេកវិទ្យាអេឡិចត្រូនិចជាន់ខ្ពស់ នៃបន្ទះឈីបខណៈ ប្រទេសនេះភាគច្រើនកំពុងរង “សង្រ្គាមកូនកាត់”។

សាស្ត្រាចារ្យ គួរ យូចេន (Kuo Yujen) អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជាតិ (INPR) បាននិយាយថា ប្រទេសចិនបានច្រានចោលគំនិតនៃការបញ្ចូលកោះតៃវ៉ាន់ដោយកម្លាំងយោធា ផ្ទុយទៅវិញ លោកបានពន្យល់ថា ទីក្រុងប៉េកាំងនឹងងាកទៅរកសង្រ្គាមកូនកាត់ចម្រុះដែលរួមមានផ្លូវចិត្ត ព័ត៌មាន និង សង្គ្រាមការយល់ដឹង។  

លោក យូចេន បាននិយាយថា អ្នកជំនាញផ្នែកបច្ចេកវិទ្យាខ្ពស់នឹងចូលតៃវ៉ាន់ ក្នុងនាមជាអ្នកទេសចរ ហើយជ្រើសរើសនាយកតៃវ៉ាន់នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដើម្បីធ្វើការឱ្យពួកគេដោយមិនដឹងខ្លួន ថែមទាំងក្លាយជាជនរងគ្រោះនៃផែនការរបស់ពួកគេ។

“នៅឆ្នាំ 2020 នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង ពិភពលោកទាំងមូលបានចាប់ផ្តើមដឹងថា តើ
បច្ចេកវិទ្យាអេឡិចត្រូនិចជាន់ខ្ពស់របស់តៃវ៉ាន់មានសារៈសំខាន់ប៉ុណ្ណា។ ខ្ញុំ​បាន​ទទួល​ការ​ព្រមាន និង​ការ​រំលឹក​ថា ស្ថានភាព​នៃ​អ្នកស៊ើបការណ៍​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​របស់​ចិនទៅលើ​តៃវ៉ាន់ គឺមានលក្ខណៈ​ធ្ងន់ធ្ងរ​ណាស់”។

យោងតាមលោក Su Tseng-chang នាយករដ្ឋមន្ត្រីតៃវ៉ាន់បានបញ្ជាក់ថា ប្រទេសរបស់លោកបានមើលឃើញពីការជ្រៀតចូលគ្រប់ប្រភេទដោយ ‘ខ្សែសង្វាក់ផ្គត់ផ្គង់ពណ៌ក្រហម’ របស់ចិន។ នាយករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់សង្គម ការការពារឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ការពារការលេចធ្លាយនៃបច្ចេកវិទ្យាសំខាន់ៗ តៃវ៉ាន់គួរតែបង្កើតខ្សែការពារសន្តិសុខជាតិដែលកាន់តែតឹងរ៉ឹង និងពេញលេញជាងមុន។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន A24 អតីតមេបញ្ជាការរងកងទ័ពអាកាស ឧត្តមសេនីយ៍ឯក Yen-ting បានស្នើថា ប្រទេសគួរតែទាញយកអត្ថប្រយោជន៍ពីបទពិសោធន៍របស់មន្ត្រីចូលនិវត្តន៍ ជាពិសេសក្នុងសកម្មភាពសិក្សា។ លោក Yen-ting បាននិយាយថា “ពួកគេ (មន្ត្រីចូលនិវត្តន៍) គួរតែស្រាវជ្រាវបញ្ហាយោធាឆ្លងច្រកសមុទ្រ ការវិភាគចារកម្ម និងប្រតិបត្តិការ ឬសូម្បីតែការដឹកជញ្ជូន វានឹងក្លាយជារឿងត្រឹមត្រូវដែលត្រូវធ្វើ”៕ ប្រភព៖ A24

×