Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការកា.ប់បុរសម្នាក់របួសធ្ងន់ នៅខេត្តកណ្ដាល

កណ្តាល ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ កាលពីថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២នេះ បានចាប់ និងបញ្ជូនខ្លួន បុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា ដោយទាញកាំបិតបុ័ងតោ កា.ប់មុខជនរងគ្រោះ បណ្តាលឲ្យរងរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះជនសង្ស័យ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ វឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករសំណង់។ ចំណែកឯជនរងគ្រោះមាន ឈ្មោះ ឡូវ ប៊ុនហៃ ហៅពៅ ភេទប្រុស អាយុ ៣២ ឆ្នាំ ។ អ្នកទាំងពីរ មានទីលំនៅ ភូមិ ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីពេលថ្ងៃទីទី១០ ខែ មីនា ឆ្នាំ ២០២២ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានកាំបិតបុ័ងតោដងឈើ ចំនួន១, កាំបិតចុងស្រួចដងឈើចំនួន២, ជំពាមកៅស៊ូចំនួន០១ -និង ដុំថ្មចំនួន០១ដុំ ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តកណ្តាលនៅឡើយ៕រក្សាសិទ្ធិដោយ ៖ចន្ទា ភា

×