Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យប្រចណ្ឌប្រពន្ធ មន្រ្តីនគរបាលម្នាក់ ផឹកស្រាស្រវឹង បា.ញ់ស.ម្លាប់ខ្លួនឯង

ស្វាយរៀង ៖ សមត្ថកិច្ចបានអះអាងថា មន្រ្តីនគរបាលម្នាក់បានដាច់ចិត្តគិតធ្វើអត្ត.ឃាត ដោយបានយកកាំភ្លើង ម៉ាកឡុក បា.ញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ក្រោយពេលផឹកស្រាបៀរ អស់ជាច្រើនកំប៉ុង ហើយមានចិត្តប្រចណ្ឌប្រពន្ធ។

លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា មានករណីផ្ទុះអាវុធមួយគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបានរាយការណ៍ ដល់សមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ ចុះពិនិត្យបុរសម្នាក់ ដេកក្នុងថ្លុកឈា.ម និងប្រញាប់ដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប តែអកុសលជនរងគ្រោះបានស្លា.ប់ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

លោកអធិការនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួន តេជះ អាយុ៣៤ឆ្នាំ មុខរបរនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅរាជធានីភ្នំពេញ ដោយបានមកស្នាក់នៅផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍។

លោកបញ្ជាក់ថា បុរសនេះ បានយកកាំភ្លើង ម៉ាកឡុក ពណ៌ខ្មៅលាយទឹកមាស បា.ញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ នៅត្រង់គល់ ក ខាងឆ្វេងធ្លាយមកឆ្អឹងជំនីរខាងស្តាំ ក្រោយពេលផឹកស្រាបៀរ អស់ជាច្រើនកំប៉ុង បណ្ដាលឲ្យស្រវឹង ហើយមានចិត្តប្រចណ្ឌប្រពន្ធផង ក៏ដាច់ចិត្តគិតធ្វើអត្ត.ឃាត។

បុរសរងគ្រោះ បានមកលេងផ្ទះបងប្អូនកន្លែងកើតហេតុ រយៈពេល២ថ្ងៃមកហើយ រហូតមកដល់ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក និងក្រុមការងារ បន្តចុះមកកន្លែងកើតហេតុពិនិត្យម្ដងទៀតផងដែរ។ រីឯសម្ភារវត្ថុតាងកាំភ្លើង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×