ភ្នំពេញ ៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលកើតឡើងមួយ ដោយប្រពន្ធព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឈ្មោះលោក ម៉ុត ដារ៉ា សុំអន្តរាគមន៍ពីសមត្ថកិច្ច ដោយប្តីប្រើអំពើហិង្សាមកលើខ្លួន និងអ្នកបម្រើរួចដកកាំភ្លើងគំរាមភ្ជង់បាញ់ស.ម្លាប់ទៀត។
ហេងុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ពីស្រ្តីជាប្រពន្ធ មានឈ្មោះ ហេង មួយគារ បានប្រាប់ឲ្យដឹងថា មុនកើតហេតុខាងលើ ដោយប្តីរបស់នាង បានចោទទៅលើរូបនាងថាលួចលុយអស់ជាច្រើន តែដោយនាងបានប្រកែកថាមិនបានលួចទេ បន្ទាប់មកប្តីរបស់នាង ក៏បានទាញដៃហើយនិងវា.យទៅលើរូបនាង រួចដកកាំភ្លើងខ្លីភ្ជ.ង់ត្រង់សៀតផ្កា រួចរូបនាងភ័យខ្លាចក៏ស្រែកឲ្យគេជួយក្រោយមកក៏អ្នកបម្រើ រត់មកជួយឃាត់តែត្រូវប្តីរបស់នាង បានដកកាំភ្លើងខ្លីមួយដើមទៀត ភ្ជង់ទៅលើអ្នកបម្រើរួចយកអ្នកបម្រើ ទៅចាក់សោរជាប់នៅក្នុងបន្ទប់ ជាន់ខាងលើ ដោយឃើញសភាពដូចនេះ នារីរងគ្រោះត្រូវជាប្រពន្ធ ភ័យពេកក៏បានទាក់ទងទៅឪពុកនាង នៅឯខេត្តកំពង់ឆ្នាំង ឲ្យមកជួយទៅលើរូបនាង ក្រោយមកឪពុកនិងម្តាយរបស់នារីរងគ្រោះ បានបើករថយន្តចេញពីខេត្តកំពង់ឆ្នាំង រហូតមកដល់ភ្នំពេញ នៅវេលាម៉ោង៨និង៣០នាទីយប់ សុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីឪពុកម្ដាយរបស់នារីរងគ្រោះ ចុះមកដល់រួចក៏បាននាំយកទៅផុស ឱ្យរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ដើម្បីដាក់ពាក្យបណ្ដឹងទៅបុរសជាប្តី ឈ្មោះ មុត ដារ៉ា សុំឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សា មេត
















