ភ្នំពេញ ៖ រន្ធត់ណាស់បុរសម្នាក់ ជាមន្រ្តីពន្ធដារបានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូចេញពីហាងជួបជុំនិងមិត្តភក្តិ ត្រឡប់ទៅផ្ទះវិញ ក៏ត្រូវរថយន្តមិនចាំម៉ាក បើកទៅបុ.កចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅបោកក្បាល និងបង្គោលភ្លើងស្លា.ប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ រ័តបញ្ញា ភេទប្រុសអាយុ២៨ឆ្នាំ ជាមន្រ្តីពន្ធដារ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២៥សេអឺ០ ផ្លូវ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1IV-6788 ជិះតាមបណ្ដោយផ្លូវ១៩២ ក្នុងទិសដោពីលិចមកកើត ក្នុងល្បឿនលឿនមធ្យម , ពេលជិះមកដល់ចំណុចកើតហេងុខាងលើ ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កមួយគ្រឿងទៀត មិនចាំម៉ាកបើកបរតាមបណ្តោយផ្លូវ២៥៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ ចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងបុរសជាជនរងគ្រោះ ទៅបោកក្បាលនឹងបង្គោលភ្លើងស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យនិងវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌទួលគោក រងចាំសាច់ញាតិទៅទទួល បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត



