Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌដូនពេញ ឃាត់ម្ចាស់ម៉ូតូកែច្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន៥នាក់ ធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ម្ចាស់ម៉ូតូកែច្នៃបំពងស៊ីម៉ាំងប្រែនខុសបច្ចេកទេស ចំនួន០៥នាក់ ដែលធ្វើឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ ដោយបានធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ហើយតម្រូវឲ្យម្ចាស់ម៉ូតូយករបស់ដើម មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×