Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការនគរបាលខេត្តកំពត ៖ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប , ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

កំពត៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា សត្វក៏ត្រូវតែមានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ។

ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅធ្វើការសាកសួរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ករណីនេះ កើតឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណីចាប់សត្វឆ្កែយកទៅសម្លាប់ធ្វើម្ហូប។ ម្ចាស់ឆ្កែទាំងបីក្បាលឈ្មោះ លី ធីឌីន ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត ។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរសជាម្ចាស់ឆ្កែបានស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសត្វឆ្កែជាទីស្រឡាញ់របស់គាត់ ត្រូវបានក្រុមកម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។

រឿងរ៉ាវមួយនេះ បានធ្វើឲ្យកក្រើកនៅលើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់យ៉ាងខ្លាំងទៅលើក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាលទាំងមេទាំងកូនដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។

នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្មករសំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់សត្វឆ្កែ Husky ទាំងមេ ទាំងកូនចំនួន៣ក្បាល ដើម្បីធ្វើម្ហូប ។

ម្ចាស់ឆ្កែដែលមានគណនីហ្វេសប៊ុកឈ្មោះ សំអាងការ ស្រីម៉ៅមង្គល បានឲ្យដឹងថា គាត់មិនចង់បានអ្វីពីក្រុមសម្លាប់ឆ្កែរបស់គាត់ទាំងនោះទេ ប៉ុន្តែ គាត់ចង់ឲ្យពួកគេ មកក្រាបសុំទោសនៅចំពោះមុខផ្នូរសត្វឆ្កែជាទីស្រឡាញ់របស់គាត់។

ស្នងការនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៩ នាក់ យកទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ហើយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×