Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទិត្យ វិច្ឆិកា ហក់ចូលមកផ្តាំទៅអ្នកស្នងបារមីព្រម៉ែនាគ ឈប់បំពុលសង្គម បើអាចយកពេលបម្រើជាតិ

ភ្នំពេញ ៖​ រឿងដែលលោក គ្រូ មហាជ័យ និង លោក គ្រូមហាជុំ បាន រៀបចំពិធី ថ្វាយគ្រូរំលឹក នឹកគុណដល់ ស្ដេច នាគហើយ ត្រូវបារម្ភ នាគរាជចូល សណ្ឋិតក្នុង ខ្លួននោះ កំពុងតែជា រឿងក្ដៅ គគុកនិង មានការ រិះគន់ ច្រើនពីមហាជនដោយ ក្នុងនោះ សូម្បីតែឧកញ៉ា មានឈ្មោះ ល្បី និងលេចធ្លោលើបណ្ដាញ សង្គមក៏ ចេញមក ប្រតិកម្មនឹងស៊ុតឱ្យ គ្រូរូបនេះមិនសំចៃមាត់តែម្ដង ។

ដោយសារមួយរយៈនេះ គ្រូមហាជ័យនិងគ្រូមហាជុំបានសម្ដែងរិទ្ធ ស្ដេចនាគចូលសណ្ឋិត។ ភ្លាមៗក៏មានមហាជន និងបុគ្គលល្បីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក ចេញប្រតិកម្មរិះគន់ ហើយអះអាងថា ជាទង្វើបំពុកសង្គម។ នៅក្នុងនោះដែរ គេក៏បានឃើញ អតីតតារាចម្រៀង ទិត្យ វិច្ឆិកា ចេញសារវែងអន្លាយបបួលអ្នកស្នង ព្រះម៉ែនាគ ឱ្យមកបម្រើជាតិ និងចង់ឱ្យកែប្រែចិត្តឈប់បំផុលសង្គមទៀត។

ដូចមហាជនបានដឹងមកហើយ តារាចម្រៀង ទិត្យ វិច្ឆិកា គឺជាម្ចាស់បទ «សូរិយាអស្ដង្គត» នៅក្នុងផលិតកម្មយូធូ ក៏ប៉ុន្ដែលោកបានដកឃ្លាពីការងារសិល្បៈជាច្រើនឆ្នាំហើយ និងមានតួនាទីនៅក្នុងជួរទាហានផងដែរ។ ថ្មីៗនេះលោកបានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា ៖ រាត្រីសួស្តី! ខ្ញុំជាកងទ័ពក្រៅពីបម្រើជាតិ គឺគ្មានសិទ្ធហាស្តីអ្វីទាំងអស់ ..គ្រាន់តែចង់ឱ្យអ្នកស្នង ព្រះម៉ែនាគ ប្តូរចិត្តយកពេលវេលាមកបំរើកងទ័ពវិញម្តងតើបានដែរទេ? ឬមួយអ្នកយកពេលវេលាទៅធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម បានបន្តិចបន្តួចតើបានទេពៅមាស? ឈប់បាន ឈប់ទៅប្អូន ខ្ទេចអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ជំនឿ សាសនា ប្រពៃណី ដូនតារបស់យើងអស់ហើយប្អូន.. ពិតជាខូចខាត និងបំពុលសង្គមឱ្យវក់វីខ្លាំងណាស់»។ បន្ទាប់តារាចម្រៀងប្រុសនៅយូធូរូបនេះបានបង្ហោះសារហើយ ភ្លាមៗស្រាប់តែមានហ្វេនចូលទៅ Comment ថា ៖ «ស្តេចនាគកូរ៉េជ្រកក្រោមឥទ្ធិពលទីព្រឹក្សា សថាប័នពាក់ពន្ធ័ស្ងាត់ម្ល៉េះ? កើតកូវីដស្លាប់អស់ហើយទេដឹងនៀក?»។ និងមានខ្លះទៀតនិយាយថា ៖ «សម្រាប់ខ្ញុំផ្ទាល់គឺពិតជាគាំទ្រនូវទស្សនៈរបស់បងប្រុស»។

យ៉ាងណា ក៏ទទួលបាន ការគាំទ្រ និងកោតសរសើរ ច្រើនពីសាធារណជនព្រោះតែគេ មិនគាំទ្រ និងមិនពេញចិត្តចំពោះទងើ្វ គ្រូមហាជ័យនិង គ្រូមហាជុំ ដោយពួកគេចាត់ ទុកសកម្មភាពខាងលើនេះ ជាអំពើប្រមាថចំពោះ ពូជពង្ស និងជំនឿ របស់ដូនតា ខ្មែរ ពិសេសប្រទេស កម្ពុជាមាន ដូនតាជាជាប់សែស្រឡាយ ជាអំបូរនាគរាជតាំង ពីសម័យគោកធ្លកមកម្ល៉េះ ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×