Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកគាំទ្រ​របស់ Tangmo Nida ប្រមូល​ផ្តុំគ្នា​នៅ​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ទាមទារ​យុត្តិធម៌…

កាសែត Matichon បានចុះផ្សាយឲ្យដឹងថា អ្នកគាំទ្រមួយចំនួនរបស់តារាសម្ដែង Tangmo Nida ដែលបានលង់ទឹកទន្លេចៅប្រាយ៉ា អំឡុងពេលជិះទូកកម្សាន្តជាមួយមនុស្សប្រុសស្រី៥នាក់ ក្នុងនោះមាននាង Gatik ជាមិត្តសម្លាញ់ កាលពីខែមុន នៅថ្ងៃទី១៣ មីនា ម្សិលមិញ​បានហែក្បួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត Nonthaburi ដើម្បីដាក់លិខិតជំរុញឱ្យអ្នកស៊ើបអង្កេត ធ្វើការដោយស្មោះត្រង់ ហើយបន្តធ្វើបាតុកម្មនៅទីនោះ។

នេះ​ជា​ថ្ងៃ​ទីពីរជាប់គ្នា​ហើយ​ដែលអ្នកគាំទ្ររបស់ Tangmo Nida បានប្រមូលផ្តុំគ្នា ដើម្បីរកយុត្តិធម៌​ជូនតារា​ស្រីដ៏អភព្វរូបនេះ។

នៅម៉ោង ៩ ព្រឹក តំណាងក្រុមតវ៉ា លោកស្រី Kanyalak Pitichaimongkol បានដាក់លិខិតរបស់ពួកគេនៅប៉ុស្តិ៍នគរបាល ដើម្បីសុំឱ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន អាចពិនិត្យមើលព័ត៌មានបន្ថែម ក្នុងករណីនេះ។

ពួកគេ​បានសង្កត់ធ្ងន់ថា ពួកគេ​នឹងមិនមានការរំខាន ឬ​រំខានដល់ក្រុមប៉ូលិស​ដែលមានតួនាទីក្នុងការស៊ើបអង្កេតករណីនេះ​ឡើយ។

ពួកគេបានបន្ថែមថា ក្រុមអ្នកគាំទ្រសុទ្ធតែជាគ្រិស្តសាសនិក ដូចតារាស្រី Tangmo ដែលបានស្លាប់ ឬក៏ធ្លាប់ធ្វើការក្នុងវិស័យកម្សាន្តផងដែរ ប៉ុន្តែនៅពីក្រោយឆាក។

អ្នកគាំទ្របានប្រមូលផ្ដុំគ្នានៅទីលានផែ Nonthaburi ជាកន្លែងដែលពួកគេសរសេរសាររបស់ពួកគេនៅលើផ្ទាំងបដាក្រណាត់ និងក្រដាសដូចជា “Tangmo មិនត្រូវស្លាប់ដោយស្រួលៗបែបនេះទេ”, “ទាមទារយុត្តិធម៌” “ផ្ទេរសំណុំរឿងទៅ DSI” និង “ធ្វើការដោយតម្លាភាព” ជាដើម។

លើសពីនេះ ពួកគេ​ក៏បានចងខ្សែបូពណ៌ស​នៅលើ​ក.ដៃ ដើម្បីជា​និមិត្តរូប​នៃ​ការទាមទារយុត្តិធម៌​។

នៅម៉ោង ១ រសៀល នៅ​ថ្ងៃទី១៣ ខែមីនា មេធាវីល្បីឈ្មោះ​៣រូប គឺ​លោក Sittra Biabangkerd លោក Ronnarong Kaewphet និង​លោក Ratchapol Sirisakorn ក៏បានបង្ហាញខ្លួនរបស់ពួកគេ ដើម្បីផ្តល់ការគាំទ្រ​ដល់ក្រុមបាតុករទាំងនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×