Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បរិមាណទំនិញជាប្រេងឥន្ធនៈចូលកំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ៣%ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២

សម្រាប់រយៈពេល ២ខែដើមឆ្នាំ ២០២២នេះ បរិមាណកុងតឺន័រចេញ និងចូលកំពង់ផែស្វយ័តភ្នំពេញ មានប្រមាណ ៦៧.៨៨៣ ធីអ៊ីយូ (TEU) កើនឡើងជិត ២៩% និងនាវាផ្ទុកទំនិញឆ្លងកាត់បានការកើនឡើងប្រមាណ ១០៩% រហូតដល់ ៨៣៦ជើង។ នេះបើយោងតាមលទ្ធការងារអាជីវកម្ម សេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ។

របាយការណ៍បន្ថែមថា ទំនិញជាប្រេងឥន្ទនៈ បានថយចុះប្រមាន ៣% មកត្រឹម តែ ៦៨០.២៨៨​ តោននៅរយៈពេល២ខែដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ៧០០.១០២តោន។ យ៉ាងណាមិញ នៅក្នុងខែកុម្ភៈ ចំនួននៃបរិមាណកុងតឺន័រចេញ និងចូលកំពង់ផែស្វយ័តភ្នំពេញ មានចំនួន ៣០.៩១៦ ធីអ៊ីយូ (TEU) កើនឡើង ១៦% និងនាវាផ្ទុកទំនិញឆ្លងកាត់មានចំនួន ៤៥២ជើង កើនឡើង ១៣៦% ប៉ុន្តែទំនិញជាប្រេងឥន្ធនៈនៅខែកុម្ភៈនេះមានចំនួន ៣១៥.៩៥៦ តោន ធ្លាក់ចុះ ប្រមាន២,៥%៕

×