Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះជា​រូប​កាត់​ត តែ Bird និង Tangmo មើលទៅ ពិត​សមគ្នា​ណាស់ ឃើញ​ហើយ​រំជួលចិត្ត​ម្ល៉េះ​ទេ!

បើ​ទោះ​រូបកាយរបស់ Tangmo Nida មិនវិលត្រឡប់វិញជារៀងរហូតក៏ដោយ ប៉ុន្តែ គេ​ជឿ​ថា នាងនឹងស្ថិតក្នុងដួងចិត្តមនុស្សជា​ច្រើន​ដែលបានស្រឡាញ់ចូលចិត្តជា​យូរមកហើយ។ យ៉ាងណាមិញ នៅក្នុងបុណ្យសពរបស់នាង គេ​អាចមើលឃើញពីវត្តមានទាំងមនុស្សជិតស្និទ្ធ និងមនុស្សក្នុងវិស័យសិល្បៈ និងអ្នកគាំទ្រ បានមករួបរួមគ្នាកាន់ទុក្ខ​ចំពោះសពរបស់នាងយ៉ាងច្រើនកុះករ។

ថ្មីៗនេះ (ថ្ងៃ១៣ មីនា ២០២២) មហាជនមានការចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលមិត្តសម្លាញ់របស់នាង គឺ Anna TV Pool (ជាភេទទី៣) បានបង្ហោះរូបភាពបង្ហាញ Bird ជាគូស្នេហ៍ និង Tangmo ត្រូវបានគេកាត់តឈរក្បែរគ្នា ដែលឃើញហើយពិតជាគួរឲ្យស្រណោះណាស់។

ក្នុងនោះ Anna បានសរសេរថា «ខ្ញុំមិនច្បាស់ថា​អ្នកណា​ធ្វើ​ទេ ប៉ុន្តែ​វា​ជា​រូបភាពស្អាតណាស់”។ បន្ទាប់មក Anna ក៏បានដកស្រង់សំណេរហ្វេសប៊ុកនោះ​ដោយបានសរសេរថា «អរគុណ​សម្រាប់ការចូលចិត្ត​រូបភាពដែលបានបង្កើត។ ខ្ញុំពិតជាសប្បាយចិត្តណាស់!»។

ក្រោយបានឃើញរូបភាពនេះ ធ្វើ​ឱ្យមនុស្សជា​ច្រើនរំជួលឡើងស្រក់ទឹកភ្នែក ព្រោះ​វា​បង្កប់អត្ថន័យដ៏ល្អមួយ ដែលឃើញហើយរកពាក្យថ្លែងពុំចេញនោះទេ សម្រាប់រូបភាពមួយនេះ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×