កោះកុង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ស្រ្តីម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី បើកកន្លែង កត់កន្ទុយលេខ (ឆ្នោតយួន-ថៃ) ដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែង ប្រព្រឹត្តនៅចំណុចខាងកើតកែងផ្សារដងទង់ ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង ខេត្តកោះកុង។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យខាងលើមានឈ្មោះ ជា ហ្គេវជូ អាយុ៥៧ឆ្នាំ ជាម្ចាស់ទីតាំងបើកទីតាំងកត់ឆ្នោតខុសច្បាប់ មានទីលំនៅ ក្នុងភូមិ៣ សង្កាត់ដងទង ខេត្តកោះកុង។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ – ក្រដាស់កត់កន្ទុយលេខឆ្នោតវៀតណាម២ដុំចំនួន១០៧សន្លឹក – ត្រាឆ្នោតថៃចំនួន៤ត្រាឆ្នោតវៀតណាមចំនួន២ ត្រាថ្ងៃខែឆ្នាំចំនួន២ កន្ទុយឆ្នោតចំនួន១ដុំ – ម៉ាស៊ីនគិតលេខ១ -ប៊ិច៣ដើម – ប្រដាប់កឹបក្រដាស១ សន្លឹក -កន្ទុយឆ្នោតដកហូតពីរក្នុងការបូប១ដុំ ស្មើរ៤៤សន្លឹក – ក្រដាសប្រាក់(លុយឆ្នោត) ៦៨១,០០០រៀល (លុយរកស៊ី) ១,៩៨២,៥០០រៀល(លុយដុល្លា) ១០០ដុល្លារ(លុយបាត)២០បាត។
បច្ចុប្បន្ននេះ ស្រ្តីសង្ស័យខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងខេត្តកោះកុង នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ចន្ទា ភា



