Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពួកម៉ាក​ម្នាក់ ពិតជា​ត​ក់​ស្លុ.ត​ហួសចិត្ត​ជា​ខ្លាំ​ង ចេញ​មក​និយា​យ អញ​ញ័រដៃ​នៅពេល​ឃើញ​ព័ត៌មាន​និយាយ​ពី​ហែង អញ​ឆ្ងល់​ណាស់​ហែង​ចូល​ធ្វើ​អី​ក្នុង​ឡាន​ហ្នឹង​ហា…

កាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញមនុស្សប្រុសស្រី៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) ដែលប្រហែលជាសង្សានិងគ្នា១គូៗ បានស្លាប់ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងរថយន្ត Highlander ដោយពុំដឹងមូលហេតុ កាលពីវេលាម៉ោងប្រហែល ៧ យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ទល់មុខផ្សារ​សាររឿនយ៉ានី ស្ថិតក្នុងភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តែទោះយ៉ាងណា ករណីនេះ បន្ទាប់មក ត្រូវបានគេដាក់ការសង្ស័យថា អ្នកទាំង៤ បានប្រើប្រាស់សារធាតុគ្រឿងញៀន (K- ថ្នាំក្រវី) លេីសកម្រិត ក្រោយសមត្ថកិច្ចបានរកឃេីញមានម៉្សៅសមួយកញ្ចប់ ហេីយក្នុងរថយន្តក៏មានបំពាក់ធុងបាស់បំពងសម្លេងផងដែរ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សប្រុសស្រីទាំង៤នាក់ ក្នុងនោះ បុរស២នាក់ បានស្លាប់នៅក្នុងរថយន្ត និងនារីម្នាក់បានស្លាប់នៅមន្ទីពេទ្យ រីឯនារីម្នាក់ទៀតស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ជាមួយគ្នានេះផងដែរ ក្រោយករណីនេះបានកើតឡើង គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ Mako Juzii ដែលជាមិត្តភក្តិបុរសដែលបានស្លាប់ម្នាក់ក្នុងចំណោមនោះ បានសរសេររៀបរាប់ទាំងហួសចិត្ត និងស្ទើរមិនគួរឲ្យជឿថា «អញញ័រដៃគ្រាន់ឃើញព័ត៍មាននិយាយពីហែង អញឆ្ងល់ណាស់ហែងចូលធ្វើអីក្នុងឡានហ្នឹងហា កំសត់កម្រកជាមួយគ្នាយូរហើយ ទើបតែឃ្លាតគ្នាមួយរយៈពេលចុងក្រោយនេះ ពួកម៉ាកនឹងគ្នានៅអង្គភាពខុសគ្នាតែមិនដែលបំភ្លេចគ្នាទេ​ តាំងពីឆ្នាំ២០១០មកម្លេស ថ្ងៃចុងក្រោយយើងជួបគ្នានៅហាងបាយដោយចៃដន្យនៅខេត្តកំពង់ស្ពឺ ហែងសប្បាយចិត្តណាស់ សឹងលោតមកអោបអញ ថ្ងៃចុងក្រោយ១៤កុម្ភះ ហែងឆាតមកអញ ហើយនេះជាពេលចុងក្រោយដែលអញសរសេររំលឹកអនុស្សាវរីយ៍ជាមួយហែង អញមិនដឹងថានិយាយអីឲ្យសមជាមួយក្បាលហែងទេអាអើយអា សូមហែងបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ កើតជាតិណាៗកុំឲ្យដូចជាតិនេះ​ ហែងហត់ហើយពួកម៉ាក ការងារឃ្លាំងដែលហែងឲ្យអញជួយរកវាត្រូវរលាយសាបសូន្យហើយ Chhaiya Doch មិត្តល្អដូចហែងមិនសមជួបរឿងបែបនេះទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×