Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​មិត្តសម្លាញ់​គ្នា​តាំងពី​តូច តែ​ចុងក្រោយ ផ្ទុះ​រឿង​កក្រើក​ហ្វេ​សប៊ុ​ក រឿង​ខ្ចី​លុយ​ឆ្លង​ទ្វីប​អត់​សង ម្នាក់​នៅ​អាមេរិ​ក ម្នាក់​នៅ​ឯ…

ថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង គ្រាដែលបានឃើញស្រ្តី២នាក់ ត្រូវជាមិត្តសម្លាញ់និងគ្នាតាំងតូច ដែលគេហៅថា (Best Friend) បានឈ្លោះប្រកែកគ្នាបែកអូរហូរស្ទឹងតែម្តង ទាក់ទងរឿងខ្ចីលុយឆ្លងទ្វីប ដោយម្នាក់នៅអាមេរិក ម្នាក់នៅកូរ៉េ។

បើតាមស្រ្តីជាម្ចាស់លុយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Cut Socheat (រស់នៅឯប្រទេសកូរ៉េ) បានសម្រេចចិត្តផុសនៅលើបណ្តាញសង្គម ដោយបានឲ្យដឹងថា ស្រ្តីឈ្មោះ ងីនរដ្ធា មានអាខោនហ្វេសប៊ុកឈ្មោះ Šprîñg Tâ (រស់នៅសហរដ្ឋអាមេរិក) បានខ្ចីលុយខ្លួនចំនួន ៨៩៧០០ ដុល្លារ ដោយហ៊ានស្បថដាក់អាយុជីវិតប្តីប្រពន្ធនិងកូនបើបោកប្រាស់មិនសងវិញ។

ស្រ្តីជាម្ចាស់លុយខាងលើដែលមានឈ្មោះថា គិត សុខជាតិ បានបញ្ជាក់ឲ្យដឹងថា ស្រ្តីឈ្មោះ ងីន រដ្ឋា ដែលជាមិត្តសម្លាញ់ បានខ្ចីលុយនាងពីដំបូងចំនួន 89700$ ប៉ុន្តែ សងបានតែ 43610$ ហើយនៅសល់ 46090$ ទៀតជាលុយដើម មិនទាន់សងនោះទេ។ ដោយសារតែមិនសង នាងក៏បានសម្រេចចិត្តបង្ហោះ ព្រោះឆាតទៅសួរនាំសងង៉ៃណាង៉ៃណី មិនឆ្លើយតបទាល់តែសោះ។

បន្ទាប់ពីបានឃើញម្ចាស់លុយជាមិត្តភក្តិ បានបង្ហោះផ្អើលអស់អ្នកស្គាល់ៗ ស្រាប់តែស្រ្តីឈ្មោះ ងីន រដ្ឋា បានផ្ទុះកំហឹងឆ្លើយតបទៅវិញផាំងៗដោយចោទថា នាង គិត សុខជាតិ ជាម្ចាស់លុយ បរិហាកេរ្តិ៍ មួលបង្កាត់ខ្លួន និងថែមទាំងនិយាយវាយបកទៅវិញថា នាងជាអ្នករកសុីបោកគេទៀតផង។

ក្នុងនោះ នាង ងីន រដ្ឋា បានឆ្លើយតបក្នុងខមិនថា «ខ្ញុំពិតជាបានរកសុី ជាមួយមីមួយនេះមែន តែខាងបុគ្គលិកនាងខ្ញុំបានសងទៅវាហេីយតាមរយៈ ​ABA ឈ្មោះ SRON VOTHO ដែលជាអ្នកទទួលជំនួសឈ្មោះ គិត សុខជាតិ មានថ្ងៃខែម៉ោងនិងចំនួនទឹកលុយច្បាស់លាស់ ហេីយអីដែលវាយកមកផុសនេះ បានមួលបង្គាច់ខុសពីចំនួនទឹកលុយពិតបាក្រដ អុីចឹងសូមឈ្មោះ គិត សុខជាតិ​ នេះបាញ់លុយទាំងប៉ុន្មានដែលខាងបុគ្គលិកខ្ញុំបាញ់ទៅ បាញ់មកអោយពួកខ្ញុំវិញជាបន្ទាន់ ទេីបវាសាកសម និងត្រឹមត្រូវដូចដែលអ្នកឯងបាននិយាយ…។

តែទោះយ៉ាងណា នាង គិត សុខជាតិ បាននិយាយថា អ្វីដែលនាង ងីន រដ្ឋា បាននិយាយខាងលើ គឺជាការប្រឌិតឡើង និងនៅតែនិយាយថា តើលុយដែលជំពាក់ ខ្ញុំនៅសល់ថ្ងៃណា ខែណា ឲ្យគ្រប់….។

ព្រោះតែហត់ លែងចង់តតាំងជាមួយ បន្ទាប់មក នាង សុខជាតិ បានត្រឹមនិយាយពាក្យបែបនេះក្នុងចំណោមសារជាច្រើនថា «នេះហើយបងប្អូនជីវិតអ្នកអោយលុយគេខ្ចី ទីបំផុតកូនបំណុល មកជេរយើងហើយ មិនសងលុយយើងទៀត នេះហើយពាក្យថាមិត្តភក្តិ ខ្ញុំសូមចុះចាញ់ហើយ អ្នកពូលកែ អ្នកស្អាត ឆ្លាត ខ្ញុំមិននឹកស្មានទេ ថាអ្នកឯងជាមនុស្សបែបនេះ សោះ ទទួលយកទៅ ខ្ញុំខ្លាចហើយ ហ៊ានបំពានបេះដូងខ្លួនឯង ព្រោះតែលុយ ហ៊ានបំពានទឹកចិត្តមនុស្សដែល ទុកចិត្តលើអ្នក ព្រោះតែលុយខ្ញុំសុំសសើរ អ្នកឯងឈ្នះហើយ ទទួលយកទៅ មនុស្សដូចខ្ញុំបើលុយគេសងអស់ហើយ ខ្ញុំមិនអាចសូម្បីតែគិត ថាគេមិនសងទេ ខ្ញុំមិនអាចក្បត់មិត្តភក្តិ ព្រោះតែលុយប៉ុននឹងដែរ អ្នកក៏ស្គាល់ចរឹកខ្ញុំច្បាស់ដែរ ទើបអ្នកហ៊ានបំពានការពិត ដែលស្ថិតក្នុងចិត្តច្បាស់ក្នុងខ្លួន១ជីវិត តើអាចអ្នកបំភ្លេចបានបានទេ? អារម្មណ៏ពិតរបស់ខ្ញុំពេលនេះ មានតែអង្គុយមើលខមមិនហើយស្រក់ទឹកភ្នែក ខកចិត្តណាស់ ដែលមិត្តដែលខ្ញុំទុកចិត្តបំផុតជេរខ្ញុំបែបនេះ ខ្ញុំខុសដែរមែន ដែលខ្ញុំគ្រាន់តែចង់បានលុយដែលជារបស់ខ្ញុំមកវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×