Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើមសប្តាហ៍ថ្មីនៃថ្ងៃជួញដូរ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តភ្នំពេញ មានកំណើនខ្ពស់ជាងគេចំនួន ២០០រៀលក្នុងមួយហ៊ុន រៀល

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,០៩% កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មកបិទនៅចំនួន ៥៧៧ ពិន្ទុ។

តម្លៃជួញដូរភាគហ៊ុនសរុបរបស់ទីផ្សារគោលមានចំនួន ១,៣ប៊ីលានរៀល។ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តភ្នំពេញ មានកំណើនខ្ពស់ជាងគេចំនួន ២០០រៀលក្នុងមួយហ៊ុន ហើយភាគហ៊ុនដែលមានកំណើនមួយទៀតនោះគឺ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបានកើនត្រឹម ១០រៀល។

ភាគហ៊ុនហ្ក្រេនធ្វីន កំពង់ផែស្វយ័តភ្នំពេញ និងអេស៊ីលីដា បានធ្លាក់ចុះ ២០រៀលរៀងគ្នា។ នៅលើទីផ្សារកំណើនភាគហ៊ុន ឌីប៊ីឌី និង ជេអេសអិល បានបិទជាមួយនឹងកំណើន ៥០រៀល និង ៤០០រៀល រៀងគ្នា៕

×