Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គង់ ចាន់ស្រីមុំ ទាស់សសៃ ឬត្រូវគេធ្វើអំពើមន្តអាគមអូមអាម

ភ្នំពេញ ៖ គ្រប់គ្នាភ្ញាក់ផ្អើលតែម្តងនៅ ពេលដែលគេស្រាប់តែឃើញរូបភាពមួយចំនួន ដែលអ្នកនាងស្រីមុំបង្ហោះ ហើយទទួលបានការពញ្ញាក់អារម្មណ៍ មិនតិចនោះទេ។ អ្នកនាងបានសម្រាកលើគ្រែព្យាបានហ៊ុខ្លួន នាស្រុកស្រែមួយហើយក៍មានការដេញដោលសួរនាំ លើបណ្តាអ្នកបានឃើញ និងខមមិន ចូលចង់ដឹងរឿងហេតុពិត។

តារាសម្ដែង និងជាពិធីការិនី ល្បីប្រចាំ កម្មវិធី 3Fun អ្នកនាង គង់ ចាន់ ស្រីមុំ បានធ្វើឱ្យអ្នកគាំទ្របារម្ភ មិនតិចនោះទេក្រោយ ពេលដែលអ្នកនាង បានចែករំលែករូបភាព គេងឆ្អើរភ្លើងភ្ជាប់ដោយសំនេរខ្លីថា ព្យាបាលតាមបែបបុរាណខ្មែរ វិញម្ដង ។

ថ្វីត្បិតតែមិន បានបញ្ជាក់ពីអាការៈជំងឺរបស់ខ្លួន និងប្រភេទជំងឺឱ្យ អ្នកគាំទ្រ បានដឹងក្ដី ប៉ុន្តែបើមើលតាម ស្ថានភាពរបស់ កញ្ញា មានអ្នកគាំទ្រ ខ្លះបានវិភាគថាកញ្ញា អាចនឹងទាស់សរសៃ ព្រោះកាលដែលកញ្ញាទម្ងន់កូនស្រី ម៉ូម៉ូនោះ កញ្ញាព្យាយាមរកស៊ីមិនហ៊ានសំរាកនោះទេខណៈដែល អ្នកខ្លះទៀតលើកឡើងថា ជំងឺទាស់សរសៃមិនមែន ជារឿងលេងសើចនោះឡើយ។

ក្រៅពីមានអ្នកគាំទ្របារម្ភ ចំពោះជំងឺអ្នកនាងហើយនាំគ្នាសាកសួរ ព្រោងព្រាតតើ អ្នកនាងកើត អី? តើអ្នកនាងឈឺ អី? ក៏នៅមានអ្នកមួយចំនួនទៀត យល់ឃើញថា អ្នកនាងអាចនឹងត្រូវមន្តអាគមន៍ផ្លូវងងឹត ក៏ថាបានដែរឱ្យប្រញាប់រកគ្រូដោះអំពើជាដើម។
យ៉ាងណាមិញ កំពុងតែព្យាយាមទំនាក់ទំនងទៅកាន់អ្នកនាង គង់ ចាន់ស្រីមុំ ដើម្បីសួរលម្អិតថាតើអ្នកនាងមានបញ្ហាអ្វីឬ ក៏ឈឺជំងឺអ្វីដែរទើប បានជាអ្នកនាងធ្វើដូច្នោះ ប៉ុន្តែលេខទូរសព្ទរបស់នាងដែល ទំនាក់ទំនងទៅជាប់រវល់រហូត ។

បើគិតទៅគង់ ចាន់ស្រីមុំ បានជោគជ័យទាំងព្រមក្នុងជីវិតស្នេហា ក៏សមប្រកបឯមុខរបរៈជំនួញផ្សេងៗ ក៍ទទួលបានផលល្អសល់ទ្រព្យមិនតិចរស់នៅផ្ទះស្តុកស្តម្ភ។ ចំពោះសិល្បៈវិញជោគជ័យទៀត។ ដូចនេះហើយអាចមានអ្នកគំគួន មិនល្អឃើញគេគ្រាន់បើ ផ្តើមដោយកាច់កុងផ្លូវងងឹតនេះចរិក អ្នកឈ្នានីសនៅមិនសុខឃើញអ្នកដ៍ទៃមានបាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×